រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍ទំនាក់ទំនង ដែលមិនមានបំណងប្រឆាំងនឹងប្រទេសទី ៣ ហើយបដិសេធការប្រឈមមុខដាក់គ្នា។
លោកបានលើកឡើងថា៖«ប្រទេសរុស្ស៊ី និងចិនបានរកឃើញគំរូនៃទំនាក់ទំនងសន្តិហវិជ្ជមាន ដែលផ្អែកលើគោលការណ៍នៃការមិនចូលបក្សសម្ព័ន្ធ និងមិនប្រឈមមុខដាក់គ្នា ហើយមិនត្រូវបានតម្រង់ទិសប្រឆាំងនឹងប្រទេសទី ៣ ។
លោកបានបន្ថែមថា៖«ទំនាក់ទំនងដ៏រឹងមាំ និងមានស្ថិរភាពរវាងរុស្ស៊ី និងចិន នឹងមិនផ្លាស់ប្តូរភ្លាមៗ ឡើយ ហើយនឹងមិនត្រូវបានរំលោភបំពានដោយភាគីទី ៣ ឡើយ»។
តាមគំនិតរបស់លោក «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក» រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺ «ស្របតាមផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។
លោក បានលើកឡើងថា រុស្ស៊ី និងចិន នឹងរួមគ្នាការពារគំរូពហុភាគីនៃកិច្ចការអន្តរជាតិ ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក បានថ្លែងទៀតថា៖ ឆ្នាំនេះ គឺជាខួបលើកទី ៨០ នៃជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទី ២។ ភាគីទាំងពីរ នឹងចាប់យកឱកាសរួមគ្នា ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីរក្សាសមិទ្ធិផលនៃជ័យជម្នះ [និង] គាំទ្រប្រព័ន្ធអន្តរជាតិដែលអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីលើកទឹកចិត្តដល់សណ្តាប់ធ្នាប់ពិភពលោក ឲ្យអភិវឌ្ឍន៍ ក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផលជាងនេះ»។