ការសិក្សារបស់ UN៖ សិទ្ធិស្ត្រីប្រឈមនឹងការគំរាមកំហែងមិនធ្លាប់មាន នៅទូទាំងពិភពលោក

2025/03/07 10:59:28 pm        35

សិទ្ធិរបស់ស្ត្រី និងក្មេងស្រី នៅជុំវិញពិភពលោក កំពុងប្រឈមមុខនឹងការគំរាមកំហែងជាច្រើន។ នេះបើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ (UN) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) នៅមុនទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ (UN Women) បានឲ្យដឹងថា «ការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក និងកំពុងកើនឡើង នៅទូទាំងពិភពលោក» រួមមានកម្រិតកាន់តែខ្ពស់នៃការរើសអើង ការការពារផ្នែកច្បាប់ខ្សោយ និងការផ្តល់មូលនិធិមិនគ្រប់គ្រាន់ សម្រាប់កម្មវិធី និងស្ថាប័នដែលគាំទ្រ និងការពារស្ត្រី។

របាយការណ៍ចុងក្រោយរបស់អង្គការនេះ ដោយផ្អែកលើទិន្នន័យពី ១៥៩ប្រទេស បង្ហាញថា ស្ទើរតែ ១ភាគ៤ នៃរដ្ឋាភិបាលទូទាំងពិភពលោក បានរាយការណ៍ពីប្រតិកម្មប្រឆាំងនឹងសិទ្ធិស្ត្រី នៅឆ្នាំ២០២៤។

ជាមួយគ្នានេះ ការសិក្សាបានបង្ហាញពីវឌ្ឍនភាព ជុំវិញតំណាងស្ត្រី នៅក្នុងសភាជាតិ ដែលបានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ១៩៩៥។ តែទោះជាយ៉ាងនេះក្ដី របាយការណ៍នេះ កត់សម្គាល់ថា ស្ទើរតែ ៣ភាគ៤ នៃសមាជិកសភាទាំងអស់ នៅតែជាបុរស។

របាយការណ៍ក៏បង្ហាញផងដែរថា កំណែទម្រង់ច្បាប់ចំនួន ១.៥៣១លើក បានស្វែងរកការជំរុញសមភាពយេនឌ័រ នៅជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ១៩៩៥ តែបានរកឃើញថា ស្ត្រីនៅតែមានសិទ្ធិស្របច្បាប់ត្រឹមតែ ៦៤ភាគរយប៉ុណ្ណោះ ធៀបនឹងបុរស។ ទន្ទឹមនឹងនេះដែរ ការរកឃើញ បានបង្ហាញថា ចំនួនករណីនៃអំពើហិង្សាផ្លូវភេទ ក្នុងជម្លោះ បានកើនឡើង ៥០ភាគរយ ចាប់តាំងពីឆ្នាំ២០២២ ដោយស្ត្រី និងកុមារី មានចំនួន ៩៥ភាគរយនៃជនរងគ្រោះ។

នៅក្នុងរបាយការណ៍នេះ UN Women បង្ហាញពីរបៀបវារៈនៃវិធានការ សម្រាប់សមភាពយេនឌ័រដែលមានសសរស្តម្ភចំនួន៦ ដែលរួមមានបដិវត្តន៍ឌីជីថល សម្រាប់ស្ត្រី និងកុមារី ក៏ដូចជាវិធានការដោះស្រាយភាពក្រីក្រ អំពើហិង្សា សន្តិភាព និងសន្តិសុខ និងយុត្តិធម៌អាកាសធាតុ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        194
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        181
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm