តើក្រុមអភិរក្សនិយម និងក្រុមប្រជាធិបតេយ្យរបស់អាល្លឺម៉ង់ អាចធ្វើការរួមគ្នាបានទេ?

2025/03/07 11:05:22 pm        41

អ្នកចរចា រវាងសម្ព័ន្ធអភិរក្សនិយម គឺគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា និងសហភាពសង្គមគ្រិស្តសាសនា (CDU/CSU) ជាមួយនឹងក្រុមកណ្តាលនិយមឆ្វេងនិយម គឺគណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងសប្តាហ៍នេះ ដោយនៅក្នុងកិច្ចពិភាក្សាដំបូង ពួកគេបានព្រមព្រៀងដល់ការខ្ចីប្រាក់ក្នុងចំនួនរាប់រយពាន់លានអឺរ៉ូ ដើម្បីពង្រឹងដល់វិស័យយោធា (Bundeswehr) និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលកំពុងជួបការលំបាក។

ការចរចាកំពុងដំណើរការទៅយ៉ាងលឿនរហ័ស។ ភាគីទាំងអស់ ធ្លាប់នៅក្នុងរដ្ឋាភិបាលរួមគ្នាកាលពីពេលមុន ដោយចុងក្រោយបំផុត ក្រោមការដឹកនាំរបស់លោកស្រីអធិការបតី Angela Merkel រហូតដល់ឆ្នាំ២០២១។ ដូច្នេះ ពួកគេមានមូលដ្ឋានរួមគ្នាច្រើន ប៉ុន្តែក៏មានការខ្វែងគំនិតលើបញ្ហាសំខាន់ៗជាច្រើនផងដែរ។

សម្ព័ន្ធគណបក្ស CDU/CSU និងបក្ស SPD ព្រមព្រៀងលើតម្រូវការបន្ទាន់ ក្នុងការវិនិយោគ និងពង្រឹងវិស័យយោធា នៅពេលដែលសហរដ្ឋអាមេរិក ហាក់ដូចជាងាកចេញពីអឺរ៉ុប។ ហើយជាមួយគ្នានេះ សម្ព័ន្ធ CDU/CSU កំពុងពិចារណាណែនាំឡើងវិញនូវកាតព្វកិច្ចយោធា ដែលត្រូវបានព្យួរនៅឆ្នាំ២១១។ តែគណបក្ស SPD មើលឃើញថា ការចុះឈ្មោះទ្រង់ទ្រាយធំ គឺពិបាកគ្រប់គ្រង ហើយកំពុងជំរុញឲ្យមានការចូលបម្រើកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត។

ទាំងគណបក្ស CDU/CSU និង SPD យល់ស្របគ្នាថា អាល្លឺម៉ង់មានកាតព្វកិច្ចបន្តគាំទ្រប្រទេសអ៊ុយក្រែន។ មេដឹកនាំបក្ស CDU គឺលោក Friedrich Merz ដែលទំនងជាបានក្លាយជាអធិការបតីបន្ទាប់ បាននិយាយម្តងហើយម្តងទៀត ក្នុងការគាំទ្រផ្តល់មីស៊ីលតម្រង់គោលដៅរបស់អាល្លឺម៉ង់ Taurus ទៅអ៊ុយក្រែន ជាអ្វីដែលអធិការបតីខាងបក្ស SPD លោក Olaf Scholz បានបដិសេធមិនធ្វើ ដោយលើកហេតុផលថា មីស៊ីលរយៈចម្ងាយឆ្ងាយទាំងនេះអាចអូសអាល្លឺម៉ង់ឲ្យចូលទៅក្នុងសង្រ្គាម។

ជារួម តើការពិភាក្សា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ អាចកើតឡើងដែរ ឬទេ? ខណៈដែលភាគីទាំងអស់ ត្រូវជជែកគ្នាលើបញ្ហាប្រឈមជាច្រើន ដែលមានដូចជា ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក អន្តោប្រវេសន៍ សុខុមាលភាព និងអត្ថប្រយោជន៍ សេដ្ឋកិច្ច និងពន្ធ រួមជាមួយនឹងការការពារអាកាសធាតុផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm