រាជរដ្ឋាភិបាល និងក្រសួងការងារ ផ្ដល់ឱកាសស្មើភាពគ្នាចំពោះស្រ្តី និងយុវតីក្នុងការ​បំពេញ​ការងារ​ និងសិក្សាជំនាញ TVET

2025/03/07 11:20:32 pm        525

ក្រុមបុគ្គលិក និងសិស្សនារីនៃវិទ្យាស្ថានបច្ចេកទេស (TVET) បានលើកឡើថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នានិងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រី ក៏ដូចជាយុវតីគ្រប់រូបក្នុងការសិក្សាជំនាញ TVET និងបំពេញការងារក្នុងវិស័យនានា។ ជាពិសេស ចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ។

លោកស្រី នេត ស្រីពេជ្រ ជាប្រធានការិយាល័យស្ដីទី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាស និងលើកទឹកចិត្តចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបក្នុងការសិក្សាចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសចូលរួមបំពេញការងារក្នុងវិស័យនានាដែលទីផ្សារការងារកំពុងត្រូវការ។

ជាមួយគ្នានេះដែរ លោកស្រី អ៊ី ស្រីពៅ ប្រធានការិយាល័យសេវាកម្ម និងផលិតកម្ម នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានលើកឡើងផងដែរថា តាមការសង្កេតរបស់លោកស្រីផ្ទាល់ សព្វថ្ងៃនេះស្ត្រីគឺត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់។ លោកស្រីបន្តថា នៅកន្លែងបំពេញការងារ លោកស្រីទទួលបានសិទ្ធិ និងសមភាពពេញលេញ រួមនិងមានឱកាសទទួលបានតួនាទី មុខតំណែងជាអ្នកដឹកនាំ ដោយស្មើភាពភាពគ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។

ទន្ទឹមនេះ ក្រុមសិស្សនារីៗ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប អាចចូលរួមសិស្សារៀនសូត្រដោយពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចចូលរួមបំពេញការងារ ប្រកបរបររកស៊ី និងមានសិទ្ធិអាទិភាពក្នុងការរួមចំណែកជួយគ្រួសារ និងសង្គមជាតិ ។

ឆ្លៀតក្នុងឳកាសនេះផងដែរ បុគ្គលិក និង សិស្សនារីៗនៃវិទ្យាស្ថានបច្ចេកទេស (TVET) ក៏បានចូលរួមអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលលើកឡើងនូវប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគប់រូប” ផងដែរ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តជំរុញយកចិត្តទុកដាក់ឱ្យមានចរន្តយ៉ាងសកម្មនៃស្ត្រីក្នុងការចូលរួមយ៉ាងសំខាន់ក្នុងវិស័យសាធារណៈ វិស័យការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសង្គមនានា ដែលជាកត្តា ចូលរួមចំណែកក្នុងសកម្មភាពសម្រាប់ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ទន្ទឹមនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតេជោ និងសម្ដេចធិបតី តែងតែគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm