លោក Modi៖ ឥណ្ឌាកំណត់គោលដៅធំ ហើយកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស

2025/03/07 04:27:10 pm        43

ដោយបានកត់សម្គាល់ថា ឥឡូវនេះ ប្រទេសឥណ្ឌាគិតធំ កំណត់គោលដៅខ្ពស់ និងសម្រេចលទ្ធផលយ៉ាងអស្ចារ្យនោះ លោកនាយករដ្ឋមន្ត្រី Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) បាននិយាយថា ឥណ្ឌាបានលេចមុខឡើងក្នុងនាមជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។

អំឡុងពេលថ្លែងនៅឯកិច្ចប្រជុំពេញអង្គសាធារណរដ្ឋពេញអង្គឆ្នាំ២០២៥ (Republic Plenary Summit 2025) លោកនាយករដ្ឋមន្ត្រី Modi បានលើកឡើងពីវឌ្ឍនភាពរបស់ប្រទេស ក្នុងវិស័យនានា ដូចជាថាមពលពន្លឺព្រះអាទិត្យជាដើម។

លោកបាននិយាយថា ពិភពលោកសព្វថ្ងៃនេះ កំពុងបង្ហាញថា នេះគឺជាសតវត្សរ៍របស់ប្រទេសឥណ្ឌា។ លោកបានបន្តទៀតថា៖ «សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់របស់ឥណ្ឌា បានជំរុញឲ្យមានក្ដីប្រាថ្នា និងការរំពឹងទុកថ្មី នៅទូទាំងពិភពលោក ហើយឥឡូវនេះ ឥណ្ឌាបានលេចមុខឡើង ក្នុងនាមជាកម្លាំងចលករដែលជំរុញដល់កំណើនសេដ្ឋកិច្ចពិភពលោក»។

នាយករដ្ឋមន្ត្រី លោក Modi បាននិយាយថា ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ប្រាក់ជាង ៤២សែនកោដិរូពី (ប្រមាណជា ៥ពាន់លានដុល្លារ) ត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគាររបស់អ្នកក្រីក្រ តាមរយៈប្រព័ន្ធផ្ទេរអត្ថប្រយោជន៍ដោយផ្ទាល់ (DBT)។

លោកបានប្រាប់ថា៖ «ប្រាក់រូពីគ្រប់កាក់គ្រប់សេនដែលផ្ញើចេញពីទីក្រុង Delhi ត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងគណនីធនាគាររបស់អ្នកទទួលផលដោយគ្មានអន្តរការី។ កាលពី ១០ឆ្នាំមុន ប្រទេសឥណ្ឌាមានសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យមិនសូវលេចធ្លោនោះឡើយ។ តែសព្វថ្ងៃនេះ យើងឈរដោយមោទនភាព ក្នុងចំណោមប្រទេសធំៗជាងគេទាំង៥ នៅលើពិភពលោក ទាក់ទងនឹងសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ»។

លោកបានសង្កត់ធ្ងន់ថា កាលពី ១៨ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០០៧ GDP (ផលិតផលក្នុងស្រុកសរុប) ប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា មានចំនួន ១០០សែនកោដិរូពី ដែលតំណាងឲ្យដំណើរការសេដ្ឋកិច្ចសរុប រយៈពេលពេញមួយឆ្នាំ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am