ការរកឃើញគ្រាប់បែកមិនទាន់ផ្ទុះនាសម័យសង្រ្គាមលោកលើកទី ២ បង្អាក់សេវាកម្មរថភ្លើងនៅស្ថានីយ៍ Gare du Nord ទីក្រុងប៉ារីស

2025/03/07 11:34:21 pm        54

ក្រុមហ៊ុនអយស្ម័យយានជាតិបារាំង និយាយនៅថ្ងៃសុក្រនេះថា ការរកឃើញគ្រាប់បែកមិនទាន់ផ្ទុះនាសម័យសង្រ្គាមលោកលើកទី ២ បានបង្អាក់ដល់ចរាចរណ៍នាពេលព្រឹកចេញ-ចូលស្ថានីយ៍រថភ្លើងដ៏មមាញឹក Gare du Nord របស់ទីក្រុងប៉ារីស ។ 

ការបង្អាក់នេះ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវរថភ្លើងក្រោមដីក្នុងស្រុក ផ្លូវរថភ្លើងដឹកអ្នកដំណើរ ហើយនិងរថភ្លើងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ រួមទាំងសេវាកម្មរថភ្លើង Eurostar ផងដែរ ។

ក្រុមហ៊ុន H Line ស្ថិតក្នុងចំណោមក្រុមហ៊ុនអយស្ម័យយានជាតិបារាំង និយាយនៅក្នុងការបង្ហោះសារលើបណ្តាញព័ត៌មានសង្គម Xថា ដោយសារការរកឃើញកាលពីយប់មិញនូវគ្រាប់បែកមិនទាន់ផ្ទុះនាសម័យសង្រ្គាមលោកលើកទី ២ អំឡុងការងារជួសជុលនៅជិតស្ថានីយ៍រថភ្លើង Paris Gare du Nord ចរាចរណ៍ត្រូវបានអាក់ខាន ចេញ-ចូលស្ថានីយ៍ Gare du Nord ។ ពួកគេបន្តថា ការយកគ្រាប់បែកចេញ ត្រូវបានស្នើសុំដោយក្រុមនគរបាលក្រុងប៉ារីស ។

ក្រុមហ៊ុន H line និយាយទៀតថា គ្រាប់បែកមិនទាន់ផ្ទុះនេះ ត្រូវបានរកឃើញនៅចម្ងាយប្រហែល ២,៥ គ.មក ពីស្ថានីយ៍រថភ្លើង ស្ថិតនៅកណ្តាលផ្លូវរថភ្លើងតែម្តង ។ ចរាចរណ៍របស់រថភ្លើង នឹងត្រូវអាក់ខានរហូតដល់ប្រតិបត្តិការដោះគ្រាប់បែក ត្រូវបានបញ្ចប់ ។

ខណៈពេលនោះដែរ នគរបាលបារាំង ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការរកឃើញគ្រាប់បែកមិនទាន់ផ្ទុះនាសម័យសង្រ្គាមលោកលើកទី ២មួយនេះ ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm