រលកសមុទ្រធំៗបណ្តាលមកពីព្យុះស៊ីក្លូនត្រូពិក Alfred ធ្វើឲ្យច្រោះឆ្នេរនៅតាមតំបន់ឆ្នេរទីក្រុង Gold Coast របស់រដ្ឋ Queensland នៅថ្ងៃសុក្រនេះ ធ្វើឲ្យឆ្នេរធ្លាប់តែជម្រាលប្រែក្លាយជាចោតខ្លាំងជម្រៅច្រើនម៉ែត្រ ។
ប្រជាពលរដ្ឋរស់នៅតាមតំបន់ភាគខាងកើតអូស្រ្តាលី ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទុះ មុនការបោកបក់ដល់ដីគោកតាមការគ្រោងទុកនៅថ្ងៃសៅរ៍ស្អែកនេះ ខណៈដែលព្យុះនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រធំៗ ហើយខ្យល់បក់ខ្លាំងធ្វើឲ្យដាច់ចរន្តអគ្គិសនី និងបិទអាកាសយានដ្ឋាន ។
អ្នកស្រី Donna Gates គឺជាអភិបាលស្តីទីក្រុង Gold Coast និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងមានចំណោតឆ្នេរជម្រៅ ៤-៦ម៉ែត្រ ចាប់ទីក្រុង Southport ដល់ទីក្រុង Knobby ហើយនៅតំបន់ឆ្នេរ Main រលកបានច្រោះខ្សាច់ទាំងស្រុង ក្នុងនោះរចនាសម្ព័ន្ធឆ្នេរខ្សាច់ជាច្រើន ត្រូវបានសម្របសម្រួល ។
ក្រុមមន្រ្តី បានចាត់ទុកព្យុះស៊ីក្លូន Alfred គឺជាហេតុការណ៍ដ៏កម្របំផុតមួយសម្រាប់ទីក្រុង Brisbane គឺជារដ្ឋធានីនៃរដ្ឋ Queensland ដោយសារទីក្រុងមួយនេះ រងការវាយប្រហារចុងក្រោយពីព្យុះកាលពីរយៈពេលកន្លះសតវត្សរ៍មុន កាលពីអំឡុងឆ្នាំ ១៩៧៤ ។ ទីក្រុងដែលមានពលរដ្ឋរស់នៅប្រហែល ២,៧លាននាក់នេះដែរ បានគេចផុតពីព្យុះស៊ីក្លូន ក្នុងឆ្នាំ ១៩៩០ និងឆ្នាំ ២០១៩ ៕

