"ក្រលេកមើលពីភាពជោគជ័យនៃព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ស្តីពីទំនិញគ្រឿងសម្អាង សម្ផស្សនិងសុខភាពក្នុងឆ្នាំ២០២៥"

2025/03/08 01:04:17 am        143

ភ្នំពេញ៖ ព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលប្រារព្ធឡើងដោយមានការផ្តួចផ្តើមពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ បាននាំយកពាណិជ្ជករប្រចាំប្រទេសថៃ ដើម្បីចរចារពិភាក្សាពាណិជ្ជកម្មជាមួយភាគីកម្ពុជា។

ជំនួបពាណិជ្ជកម្ម កម្ពុជា-ថៃ (Cambodia-Thailand Business Matching) បានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រោមអធិបតីរបស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Ek-on Khunacharoeun ភារធារីស្តីទីនៃស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិស័យឯកជនកម្ពុជា និងថៃ ចំនួនជាង ៣០០នាក់ ដោយបានផ្តល់នូវវេទិកាសម្រាប់ក្រុមហ៊ុន និងសេវាកម្មថែទាំសុខភាពពីប្រទេសថៃ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុននីមួយៗ ក៏ដូចជាដើម្បីពិភាក្សាអំពីភាពជាដៃគូ និងកិច្ចសហការដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជាផងដែរ។

 លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា “នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិកំពុងរៀបចំព្រឹត្តិការណ៍ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រតិបត្តិករអាជីវកម្មសុខភាព និងសម្រស់ថៃចំនួន ៣៨ក្រុមហ៊ុន ដើម្បីចរចាជាមួយពាណិជ្ជករកម្ពុជា។ លោកបានបន្តថា ព្រឹត្តិការណ៍នេះ មានគោលបំណងបង្ហាញផលិតផលថៃប្រកបដោយភាពច្នៃប្រឌិត គុណភាពស្តង់ដារ និងតម្លៃសមរម្យ និងជំរុញទំនាក់ទំនងអាជីវកម្មនាពេលអនាគត ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មថៃក្នុងរាជធានីភ្នំពេញ។

 លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា បានលើកឡើងបន្ថែមថា ជាមួយនឹងការមកដល់នៃក្រុមហ៊ុនថៃ និងអ្នកតំណាងមន្ទីរពេទ្យ ក្រោមការដឹកនាំពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) ក្រុមហ៊ុនទាំង៣៨ បានធ្វើការភ្ជាប់ទំនាក់ទំនង និងសន្ទនាជាមួយពាណិជ្ជករកម្ពុជាពីផលិតផលថែរក្សាសម្រស់ដែលមានគុណភាពស្តង់ដារ រហូតដល់សេវាកម្មថែទាំសុខភាពល្អបំផុតនៅក្នុងប្រទេសថៃ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ភ្ញៀវកិត្តិយសអាចចូលរួមអាចស្វែងយល់ពីឱកាសអាជីវកម្មជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ។

ខណៈពេលដែលភ្ញៀវកិត្តិយសបានចូលរួមក្នុងការសន្ទនាប្រកបដោយផលិតភាព និងព័ត៌មានលម្អិតទំនាក់ទំនងដែលបានចែករំលែក បរិយាកាសមានភាពអ៊ូរអរ ពោរពេញទៅដោយការសន្ទនាដ៏ស៊ីជម្រៅ និងភាពសប្បាយរីករាយ។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុនថៃ និងកម្ពុជាកំពុងធ្វើការជាមួយគ្នា ហើយអ្នកចូលរួមជាច្រើនត្រូវបានលើកទឹកចិត្តឱ្យស្វែងរកកិច្ចសហប្រតិបត្តិការដៃគូដែលមានសក្តានុពលបន្ថែមទៀត។ ដោយបានផ្សារភ្ជាប់គម្លាតរវាងប្រទេសទាំងពីរ និងការបង្ហាញផលិតផលមានគុណភាពទាក់ទងនឹងសុខភាព និងសម្រស់ ធ្វើឲ្យព្រឹត្តិការណ៍នេះគឺជាជោគជ័យដ៏ធំមួយ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តការណ៍ខាងលើនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនថៃ និងកម្ពុជា បានកត់សម្គាល់នូវជំហានដ៏សំខាន់មួយក្នុងការពង្រឹងភាពជាដៃគូទាំងសងខាង ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការនាពេលអនាគត និងការរីកចម្រើនប្រកបដោយភាពជោគជ័យ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសនាំមុខគេក្នុងវិស័យសុខភាព និងសម្រស់ ដោយបង្ហាញពីជំនាញ និងការយកចិត្តទុកដាក់ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដែលមានស្តង់ដារ។

សរុបមក ព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរចំពោះការរៀបចំនូវកម្មវិធីទាំងមូល ជាមួយវត្តមានដ៏មានតម្លៃពីសំណាក់ គណៈធិបតីនិងភ្ញៀវកិត្តិយសជាច្រើនរូប ក្លាយជាព្រឹត្តិការណ៌ដ៏គួរឲ្យចាប់អារម្មណ៌មួយក្នុងវិស័យឧស្សាហកម្មសុខភាព និងសម្រស់។ ភ្ញៀវកិត្តិយសជាច្រើនទទួលបានការលើកទឹកចិត្តដើម្បីបន្តស្វែងរកតម្រូវការពួកគេនៅក្នុងឧស្សាហកម្មសុខភាព និងសម្រស់។ ឱកាសនៃជំនួបពិភាក្សាដែលបានផ្តល់នៅក្នុងព្រឹត្តិការណ៍នេះបានបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដែលមានសក្តានុពល ដែលប្រាកដថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។ ជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍នេះ បានបញ្ជាក់ថាអនាគតនៃឧស្សាហកម្មសុខភាព និងសម្រស់នៅកម្ពុជាមានភាពយូរអង្វែង និងពោរពេញដោយសក្ដានុពលសម្រាប់ការរីកចម្រើន និងជោគជ័យជាបន្តបន្ទាប់៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm