រុស្ស៊ី៖ រដ្ឋមន្ត្រីបានពិភាក្សាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាមួយបេសកជនរបស់ទីក្រុងតេអេរ៉ង់

2025/03/08 01:20:36 am        57

ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី៧ ខែមីនា) បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានពិភាក្សាអំពីកិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយស្ថានភាព ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Kazem Jalali។

ក្រសួងបានប្រាប់ថា កិច្ចប្រជុំរបស់ឥស្សរជនទាំងនោះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា)។ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសរុស្ស៊ី បានយល់ព្រមជួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការទាក់ទងជាមួយប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ក្នុងនោះរួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការគាំទ្ររបស់ខ្លួន ចំពោះការធ្វើសង្គ្រាមតំណាងប្រឆាំងសហរដ្ឋអាមេរិក ក្នុងតំបន់ផងដែរ។

ហើយកាលពីថ្ងៃពុធ វិមានក្រឹមឡាំង បានឲ្យដឹងថា ការជជែកគ្នា នាពេលខាងមុខ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងរួមបញ្ចូលការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ជាប្រធានបទដែលខ្លួន បាននិយាយថា ត្រូវបាន «លើកយកមកនិយាយត្រួសៗ» នៅក្នុងជុំដំបូងនៃកិច្ចចរចា រវាងមហាអំណាចទាំង២ កាលពីខែមុន។

គួររំលឹកថា កាលពីខែមុន លោក Trump បានចាប់ផ្ដើមឡើងវិញនូវយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់លោក លើអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញការនាំចេញប្រេងរបស់ប្រទេសឲ្យធ្លាក់ ដល់កម្រិតសូន្យផងដែរ ដើម្បីរារាំងទីក្រុងតេអេរ៉ង់កុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បដិសេធរាល់ការមានបំណងបែបនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm