ទីភ្នាក់ងារទេសន្តរប្រវសេន៍របស់អង្គការសហប្រជាជាតិនិយាយថា ទូកជនអន្តោប្រវេសន៍ចំនួន ៤ គ្រឿងបានក្រឡាប់ នៅក្នុងដែនទឹកនៃប្រទេសយេម៉ែន និងប្រទេសជីប៊ូទី (Djibouti) ដោយបានបណ្តាលឲ្យមនុស្ស ពីរនាក់ ស្លាប់ និង ១៨៦នាក់ បាត់ខ្លួន។
លោក Tamim Eleian អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយថា ទូកពីរគ្រឿង បានក្រឡាប់នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។ លោកបានប្រាប់សារព័ត៌មាន AP ថា នាវិកពីរនាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែជនអន្តោប្រវេសន៍ចំនួន ១៨១នាក់ និងនាវិកយេម៉ែន ៥នាក់ នៅបាត់ខ្លួន។
លោកបាននិយាយថា ទូកពីរគ្រឿងផ្សេងទៀត បានក្រឡាប់នៅឆ្នេរសមុទ្រនៃប្រទេសប្រទេសអាហ្រ្វិកដ៏តូចគឺជីប៊ូទី ( Djibouti) ក្នុងពេលតែមួយ។ សាកសពជនអន្តោប្រវេសន៍ពីរនាក់ ត្រូវបានរកឃើញ ហើយអ្នកផ្សេងទៀតទាំងអស់ នៅលើទូកទាំងនោះ ត្រូវបានជួយសង្គ្រោះ។
យោងតាមអង្គការ IOM បានឲ្យដឹងថា មនុស្ស ៥៥៨នាក់ បានស្លាប់នៅឆ្នាំ ២០២៤ តាមផ្លូវដែលប្រើប្រាស់ដោយជនអន្តោប្រវេសន៍ជាច្រើន ដែលចេញដំណើរពីតំបន់ញកអាហ្វ្រិក( Horn of Africa) ទៅកាន់ប្រទេសយេម៉ែន ដោយឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ។