អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយថា បច្ចុប្បន្នរុស្ស៊ីនៅរង់ចាំសហរដ្ឋអាមេរិកតែងតាំងក្រុមចរចាសម្រាប់កិច្ចប្រជុំលើការដោះស្រាយជម្លោះអ៊ុយក្រែន បន្ទាប់ពីនោះ ទីក្រុងម៉ូស្គូនឹងតែងតាំងក្រុមរបស់ខ្លួនវិញម្តង ។
អ្នកស្រីនិយាយថា ការធ្វើឲ្យស្រុះស្រួលប្រាស្រ័យទាក់ទងរុស្ស៊ី-អាមេរិកដែលត្រូវបានសម្លាប់ចំៗដោយរដ្ឋបាលលើកមុនរបស់សហរដ្ឋអាមេរិក កំពុងដំណើរការហើយនៅពេលឥឡូវនេះ ។ ឯកអគ្គរដ្ឋទូតថ្មីរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកដែលត្រូវបានតែងតាំង គឺលោក Alexander Darchiev ។
អ្នកស្រី Zakharova បន្តថា សម្រាប់ការដោះស្រាយដោយសន្តិវិធីលើវបត្តិអ៊ុយក្រែន វាគឺជាបញ្ហាគ្រប់ជ្រុងជ្រោយមួយ និងជាតម្រូវការខ្ពស់ដូចដែលអ្នកធ្លាប់បាននិយាយថា វាគឺជាការពិភាក្សាលម្អិតកម្រិតថ្នាក់អ្នកជំនាញ ។
អ្នកស្រីនិយាយទៀតថា ពួកយើងនៅទន្ទឹងរង់ចាំការតែងតាំងក្រុមតំណាងផ្លូវការរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលត្រូវទទួលបន្ទុកដំណើរការចរចា និងបង្កើតក្រុមចរចា ។ ដូច្នេះហើយពួកយើងនឹងអាចជ្រើសរើសសមភាគី ពីភាគីរុស្ស៊ីវិញម្តង ៕