យោងតាមការការអះអាងរបស់មន្ទីរស្ទង់អាក់ទិកអង់គ្លេស(BAS) បានឲ្យដឹងថា ផ្ទាំងទឹកកកធំបំផុត និងមានវ័យចំណាស់បំផុត A23a របស់ពិភពលោក ទំនងជាបានជាប់កឿងនៅជិតកោះ South Georgia របស់អង់គ្លេស ។
ផ្ទាំងទឹកកកយក្ស A23a ដែលបានកកើតជារូបរាងឡើងកាលពីដំបូងនៅឆ្នាំ ១៩៨៦ ហើយបានបំលាស់ទីឥតឈប់ឈរចាប់តំាងពីឆ្នាំ ២០២០ ត្រូវបានគេរាយការណ៍ដំបូងថា បានជាប់កឿងនៅខ្ពង់រាបកោះ South Georgia កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ ។
វីដេអូរបស់សាក្សីថតបានកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឃើញពីទំហំរបស់ផ្ទាំងទឹកកកដែលស្មើជាងទ្វេដងនៃទីក្រុងឡុងដ្រ៍ និងមានទម្ងន់ជិត ១សែនលានកោដិតោន ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកស្រី Laura Taylor គឺជាអ្នកវិទ្យាសាស្រ្តរបស់មន្ទីរ BAS និយាយថា ការជាប់កឿងផ្ទំាងទឹកកកនេះ គឺជាក្តីកង្វល់តិចតួចប៉ុណ្ណោះ លើជីវិតសត្វព្រៃក្នុងស្រុក ពេលដែលរដូវបង្កាត់ពូជរបស់សត្វភេសមុទ្រ និងសត្វផេនគ្វីន ជិតផុតទៅហើយនោះ ៕