ផ្ទះសម្តេចតេជោ១៥០ខ្នងទៀត នឹងត្រូវសាងសង់សម្រាប់អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង

2021/11/24 10:54:51 pm        491

កំពង់ឆ្នាំង ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ផ្ទះសម្តេចតេជោ ហ៊ុន សែន ចំនួន១៥០ខ្នងទៀត នឹងត្រូវសាងសង់​នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនអតីតយុទ្ធជន។

ក្នុងពិធីប្រកាសតែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាប្រធាន​កិត្តិយស​សមាគម​អតីតយុទ្ធជន និងលោក អ៊ុំ សុភា មេបញ្ជាការយោធា ជាប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នៅចុងខែធ្នូ ឆ្នាំ២០២១នេះ ផ្ទះសម្តេចតេជោ ហ៊ុន សែន ចំនួន១៥០ខ្នងផ្ទះទៀត នឹងត្រូវសាងសង់ក្នុងទឹកដីខេត្តកំពង់ឆ្នាំង សម្រាប់​ផ្តល់ជូនអតីតយុទ្ធជន ដែលកន្លងមកបានខិតខំបូជាជីវិត ដើម្បីសុខសន្តិភាព និងបូរណភាពទឹកដី។

ឯកឧត្ដម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាលតែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជន ​និងណែនាំឱ្យឯកឧត្តម ក្នុងនាម​ជាអគ្គលេខាធិការ ដែលជាសេនាធិការឱ្យសម្តេចតេ ចុះជួប និងដោះស្រាយបញ្ហាជូន​អតីត​យុទ្ធជន​ជា​បន្តបន្ទាប់​នៅទូទាំងប្រទេស។

ឯកឧត្តម បានបន្តថា ក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនខេត្ត ​បានចុះប្រគល់ថវិកាបេឡា​មរណៈ​សង្គ្រោះជូន​ដល់គ្រួសារសព ​ចំនួន៦៧សព​ ស្មើនឹងថវិកា២៦៨លានរៀល បានសហការ​ជា​មួយ​បេឡាជាតិអតីតយុទ្ធជន​ បើកប្រាក់ធានារ៉ាប់រងរបបសន្តិសុខសង្គម​ ចំនួន១៣សព ស្មើនឹងថវិកាជាង១៣៣លានរៀល ។ បានចុះប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន និងគ្រួសារក្រីក្រ​ជួបការលំបាក ចំនួន០៨ខ្នងផ្ទះ ក្រុងកំពង់ឆ្នាំង ចំនួន០២ខ្នងផ្ទះ ស្រុកទឹកផុស ចំនួន០៤ខ្នងផ្ទះ ស្រុកកំពង់លែង ចំនួន០១ខ្នងផ្ទះ និងស្រុកជលគីរី ចំនួន០១ខ្នងផ្ទះ។ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧត្ថម្ភអតីតយុទ្ធជន និងគ្រួសារជួបការលំបាក ចំនួន៨៧គ្រួសារ។ បានរៀបចំកម្លាំង កងកម្លាំងប្រដាប់អាវុធទាំង៣ សហការការពារដីសម្បទានសង្គមកិច្ចពីរទីតាំង ក្នុងស្រុកសាមគ្គីមានជ័យ ដែលមានផ្ទៃដីសរុបចំនួនជាង២០០០ហិកតា។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខ​ទុក្ខ​អតីត​យុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ​សុខភាព ​និងមានវិធានការជួយពួកគេ ពេល​មាន​បញ្ហាឱ្យទាន់ពេលវេលា ​យកចិត្តទុកដាក់អ្នករងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ៕

អត្ថបទ៖ ហុង វាស្នា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm