មេដឹកនាំអ៊ុយក្រែន នឹងធ្វើទស្សនកិច្ច នៅអាហ្វ្រិកខាងត្បូង នៅខែមេសា

2025/03/08 02:28:43 am        96


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងជួបពិភាក្សា នៅអាហ្រ្វិកខាងត្បូង ជាមួយប្រធានាធិបតី លោក Cyril Ramaphosa នៅថ្ងៃទី១០ ខែមេសា។ នេះបើតាមអ្នកនាំពាក្យរបស់លោក Ramaphosa ដែលបាននិយាយនៅថ្ងៃសុក្រ (ទី៧ ខែមីនា) ខណៈដែលមេដឹកនាំអ៊ុយក្រែន ព្យាយាមកៀគរការគាំទ្រអន្តរជាតិ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ឈប់ជំនួយយោធាទាំងអស់។

អាហ្រ្វិកខាងត្បូងប្រឹងប្រែងបង្ហាញខ្លួនឯងថា ជាអ្នកមិនចូលបក្សសម្ព័ន្ធ ក្នុងសង្រ្គាមអ៊ុយក្រែន ប៉ុន្តែមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ដោយប្រទេសទាំង២ ជាសមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន គឺ BRICS ដែលរួមមានប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសដទៃទៀតផងដែរ ដែលកំពុងព្យាយាមប្រជែងនឹងសណ្តាប់ធ្នាប់សេដ្ឋកិច្ចគ្រប់គ្រងដោយលោកខាងលិច។

អាហ្រ្វិកខាងត្បូង បានបដិសេធមិនថ្កោលទោស ចំពោះការសម្រេចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការចូលលុកលុយអ៊ុយក្រែន កាលពី ៣ឆ្នាំមុន ហើយបានបដិសេធមិនបោះឆ្នោតលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីសង្គ្រាមនេះ។

អ្នកនាំពាក្យ លោក Vincent Magwenya បានប្រាប់សារព័ត៌មានថា៖ «ដំណើរទស្សនកិច្ចនេះ គឺជាការបន្តនៃការចូលរួមជាបន្តបន្ទាប់ ដែលធ្វើឡើងដោយលោកប្រធានាធិបតី Ramaphosa ជាមួយលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Zelenskiy លើដំណើរការរួមមួយ ដែលនឹងផ្តល់ផ្លូវមួយ ដើម្បីឆ្ពោះទៅការមានសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm