លោក Trump សរសេរលិខិតទៅកាន់ភាគីអ៊ីរ៉ង់ ដោយជំរុញឱ្យមានកិច្ចចរចានុយក្លេអ៊ែរ

2025/03/08 05:05:41 pm        68

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបានសរសេរលិខិតទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីបើកកិច្ចពិភាក្សាស្តីពីការទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែរ បើមិនដូច្នេះទេត្រូវប្រឈមមុខនឹងសកម្មភាពយោធា ដែលអាចកើតមាន។

លោក Trump បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Fox Business នៅក្នុងវីដេអូឃ្លីបមួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រថា «ខ្ញុំបានសរសេរសំបុត្រទៅឱ្យពួកគេដោយនិយាយថា ខ្ញុំសង្ឃឹមថា អ្នកនឹងចរចារ ព្រោះប្រសិនបើយើងមានចំណាត់ការផ្នែកយោធា វានឹងក្លាយជារឿងដ៏អាក្រក់សម្រាប់ពួកគេ»។ «អ្នកមិនអាចអនុញ្ញាតឱ្យពួកគេមានអាវុធនុយក្លេអ៊ែរបានឡើយ»។

កិច្ចព្រមព្រៀងដ៏សំខាន់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) បានដាក់ការទប់ស្កាត់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

កិច្ចព្រមព្រៀងនេះ បានដួលរលំបន្ទាប់ពី លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក។ ទីក្រុងតេអេរ៉ង់ បានប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះរហូតដល់មួយឆ្នាំបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញ ប៉ុន្តែក្រោយមកបានចាប់ផ្តើមកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនជាបន្តបន្ទាប់។

លោក Trump ដែលបានវិលត្រឡប់ទៅកាន់សេតវិមានវិញក្នុងខែមករា បានដាក់ឡើងវិញនូវគោលនយោបាយ «សម្ពាធអតិបរមា» របស់លោកចំពោះទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជុំវិញការចោទប្រកាន់ថាប្រទេសនេះ កំពុងស្វែងរកសមត្ថភាពអាវុធនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ បានបដិសេធជានិច្ចនូវការអះអាងនេះ និងបានបង្ហាញឆន្ទៈម្តងហើយម្តងទៀតក្នុងការស្តារកិច្ចព្រមព្រៀងឡើងវិញ ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm