អង្គភាពស៊ីម៉ាក់មានមោទនភាពចំពោះមន្ត្រីបុគ្គលិកជាស្រ្តីជាពិសេសស្រ្តី មានជំនាញផ្នែកប្រតិបត្តិការបោសសម្អាតមីន

2025/03/08 11:13:23 am        648

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា បានសង្កត់ធ្ងន់ថា អង្គភាពស៊ីម៉ាក់ ពិតជាមានមោទនភាពចំពោះបងប្អូនមន្រ្តីបុគ្គលិកជាស្រ្តី ជា ពិសេសអ្នកជំនាញផ្នែកប្រតិបត្តិការបោសសម្អាតមីននៅតាមទីវាលដែលមានសេចកី្តអង់អាចក្លាហាននិងមានស្មារតីគោរពស្រឡាញ់ការងារ មានវិន័យខ្ពស់ដែលធ្វើឱ្យកិច្ចប្រតិបតិ្តការទទួលបានជោគជ័យ។ និងបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជនកម្ពុជា ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាថ្លែងដូចន្នេះក្នុងខណះជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ។

ឯកឧត្តម បានថ្លែងបន្តថា នេះគឺជាព្រឹត្តការណ៍សាកលដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។

ក្នុងឱកាសនោះដែរលោកជំទាវ ហេង សោភ័ណ អនុប្រធានក្រុមការងារយេនឌ័រស៊ីម៉ាក់ ក្រៅពីបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់លើកកំពស់សមភាពយេនឌ័រ ក៏ដូចជាបានបង្កើតនិងបង្កើនឲ្យមានឱកាសនិងការចូលរួមរបស់បុគ្គលិកស្រ្តី ជារៀងរាល់ឆ្នាំ នោះលោកជំទាវបានសំណូមពរ ដល់បងប្អូនស្រ្តី ៖ទី១ សូមឲ្យមានការជឿជាក់លើខ្លួនឯងក្នុងការចូលរួមក្នុងសកម្ម ភាពអភិវឌ្ឍន៏សង្គមដើម្បីលើកកំពស់សមភាពក្នុងសង្គម ។ទី២ ស្រ្តីខ្លួនឯង ត្រូវខិតខំបង្កើនសមត្ថភាព កំរិតយល់ដឹង ដើម្បីគោរពអនុវត្តនូវគោលការនីតិរដ្ឋនិង ច្បាប់ផ្សេងៗ ចូលរួមទប់ស្កាត់កាត់បន្ថយនូវគ្រោះ ថ្នាក់ អំពើហឹង្សាមាក់ងាយក្នុងគ្រួសារ,ក្រុមការងារ ភាពក្រីក្រ ,បង្កើនចំណូលសេដ្ឋកិច្ច គ្រួសារ ... ជាពិសេសដោយសារមីននិងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។ ទី៣ ចូលរួមបង្កើនការហ្វឹកហ្វឺនបន្ថែមលើចំណេះដឹងទូទៅ ទាំងភាសានិងជំនាញបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពឲ្យស្របទៅតាមតំរូវការនៃតួនាទីនិងមុខងាររបស់ស៊ីម៉ាក់ ក៏ ដូចជាសង្គមបច្ចុប្បន្ន ដែលអាចនាំឲ្យបាននូវការកើនឡើងនូវប្រាក់ ចំណូលប្រាក់បៀវត្សផងដែរ ។ និងទី៤ត្រូវប្រកាន់យកនូវលក្ខណ:សម្បត្តិថ្លៃថ្នូរ ឲ្យសមជាស្រ្តីដែលមានឥទ្ធិពលល្អ របស់ស្រ្តីនៅក្នុងសង្គមខ្មែរនិងគ្រួសារ ជាអ្នកនាំសារដ៏មានប្រសិទ្ធិភាពនៅ ក្នុងសហគមន៍ឲ្យជៀសផុតពីគ្រឿងញៀន ជម្ងឺអេដស៍ ។ ជាអ្នកណែ នាំពិភាក្សាផ្តល់យោបល់ ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទដ៏គ្រោះ ថ្នាក់ទាំងឡាយ .។ ហើយត្រូវធ្វើជាបងស្រីជាម្តាយ ប្រកបដោយក្តី មេត្តាករុណា ទទួលខុសត្រូវណែនាំ ផ្គត់ផ្គង់ និងបញ្ជូនប្អូននិងកូនស្រីៗ ឲ្បបានរៀនសូត្រដល់កំរិតសិក្សាខ្ពស់ដូចប្អូននិងកូនប្រុសៗដែរ ។និង ជាដៃគូ ដ៏សកម្មនិងទន់ភ្លន់ ក្នុងការដឹកនាំណែនាំអប់រំ ពិភាក្សាផ្តល់យោបល់ឲ្យមានការផ្លាស់ប្តូរឥរិយាបទ ចូលរួមក្នុងការសំរេចចិត្ត ដែលមិនអាចអត់បាននៅក្នុងសង្គម គ្រួសារនិមួយៗ ដូច ជាការរៀបចំផែនការអនាគតគ្រួសារនិងកូនចៅ ការប្រកបមុខរបររកប្រាក់ចំណូល ។ល។

  លោកជំទាវក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស៊ីម៉ាក់ ដែលតែងតែបានខិតខំប្រឹងប្រែងស្វះស្វែងគិតគូរ រិះរក មិនខ្លាចហត់ នឿយ ពុះពារគ្រប់បញ្ហាលំបាកៗជាច្រើនដែលមិនត្រឹមតែក្នុងកិច្ចការប្រតិបត្តិការ បោសសម្អាតមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបញ្ចូលសមាសភាពនារីទៅក្នុងគម្រោងនានា ពោលគឺថែមទាំងបាននិងកំពុងគិតគូ ដល់កិច្ចការសេវាសុខមាលភាព ព្រមទាំងការបង្កើនជំនាញបច្ចេកទេស និងចំណូលសេដ្ឋកិច្ចដល់គ្រួសាររបស់បុគ្គលិកទៀតផង។

សូមជម្រាបថា បើតាមរបាយការណ៍ស្ថិតិសម្រាប់ឆ្នាំ២០២៥ នេះក្នុងចំណោមមន្រ្តីបុគ្គលិកស៊ីម៉ាក់ទាំងអស់ មានបុគ្គលិកជាស្រ្តីចំនួន២០ភាគរយ ហើយក្នុងនោះបុគ្គលិកជាស្រ្តីមានចំនួនប្រហែល ៧០ភាគរយ ជាបុគ្គលិកបម្រើការនៅទីវាល៕អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am