រឿងរ៉ាវស្នើរសុំដកមេភូមិព្រែកតាគង់១ ត្រូវបានបញ្ចប់ ដោយអាជ្ញាធរអញ្ជើញពលរដ្ឋមកពន្យល់អំពីតួនាទីមេភូមិ និងនីតិវិធី

2025/03/08 06:32:40 pm        594

ភ្នំពេញ៖ រឿងរ៉ាវស្នើរសុំដកដំណែងមេភូមិព្រែកតាគង់១ ជាភូមិចំណុចសង្កាត់ចាក់អង្រែលើ នៃខណ្ឌមានជ័យ ត្រូវបានបញ្ចប់ទៅវិញហើយ ដោយអាជ្ញាធរបានអញ្ជើញបងប្អូនប្រជាពលរដ្ឋមកពន្យល់អំពីនីតិវិធីឱ្យបានច្បាស់លាស់ លើការដក ឬដាក់ដំណែងរបស់មេភូមិនីមួយៗ ។

កាលពីរសៀលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌមានជ័យ បានកោះអញ្ជើញបងប្អូន​ប្រជាពលរដ្ឋឱ្យមកសាលាខណ្ឌមានជ័យ ​ដើម្បីធ្វើបទបង្ហាញ និង​ពន្យល់ឱ្យបានច្បាស់​ លើតួនាទី ​និងភារកិច្ចរបស់មេភូមិ​ ក្រោយពលរដ្ឋមានការអាក់អន់ស្រពោន​ចិត្ត​ជាមួយលោកឡុង ហឿន ប្រធានភូមិព្រែកតាគង់១ រហូតមានការផ្តិតមេដៃស្នើរសុំដកដំណែង ​ដោយសារតែលើកហេតុផលថា លោកមេភូមិមិនសូវខ្វល់ខ្វាយជាមួយពលរដ្ឋ ​ពិសេសការបង្ក្រាបល្បែងស៊ីសង , ក្មេងទំនើង និងគ្រឿងញៀនជាដើម ។

វេទិការជួបគ្នាដើម្បី ពន្យល់ណែនាំ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមវត្តមានលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ​និងដោយមានការចូលរួមពីលោកអធិការ , លោកមេបញ្ជាការកង​រាជអាវុធហត្ថ , លោកចៅសង្កាត់ចាក់អង្រែលើ និងអស់លោកលោកស្រីមន្ត្រីជំនាញ រួមទាំងបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ផងដែរ ។

លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឱ្យដឹងថា ក្នុងមេភូមិម្នាក់ៗ មុនជាប់ជាភូមិបាន ត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសរើសពីសំណាក់សមាជិកក្រុមប្រឹក្សាសង្កាត់ ដោយបេក្ខភាព​មេភូមិរូបនោះត្រូវជាប្រជាជនដែលរស់នៅក្នុងតំបន់នោះ , មានសញ្ចាតិខ្មែរ , មានអាយុលើសពី២៥ និងមានលំនៅឋានអចិន្ត្រៃយ៍ច្រើនជាង៦ខែនៅភូមិឋាននោះ ទើបអាចឋិតក្នុងការបោះឆ្នោត​ជ្រើសរើសជាមេភូមិបាន ។

ចំពោះការត្រូវបាត់បង់តួនាទីជាមេភូមិទៅវិញ គឺដោយសារកត្តា ៖ មរណះភាព , លាឈប់ , បាត់បង់សតិ ឬកាយសម្បទា ដោយមានការបញ្ជាក់មន្ទីរពេទ្យ , ត្រូវបានតុលាការផ្តន្ទាទោស ពីបទល្មើសឧក្រិដ្ឋ , មានទីលំនៅនៅភូមិផ្សេង , មានកំហុសឆ្គងការងារមិនស្តាប់តាមការណែនាំ ទើបត្រូវបញ្ឈប់ដំណែងដោយក្រុមប្រឹក្សាសង្កាត់ ។

លោកចៅសង្កាត់បន្ថែមថា មេភូមិ គឺជាសេនាធិការរបស់អាជ្ញាធរសង្កាត់ ដោយលោជាភ្នែកជាច្រមុះ ក្នុងការទទួលដឹងលឺពីបញ្ហា និងសុខទុក្ខនានារបស់ពលរដ្ឋ ប៉ុន្តែលោកពុំមានសមត្ថកិច្ច ឬសិទ្ធិ​អំណាចណាមួយ ដើម្បីដោះស្រាយជូនពលរដ្ឋនោះឡើយ លើកលែងតែរឿងនោះជារឿង​តូចតាចបំផុត ហើយជារឿងដែលអាចចចារដោយផ្ទាល់មាត់ ទើបលោកមានសិទ្ធិក្នុង​ការសម្របសម្រួល ។ ក្រៅពីនោះ លោកត្រូវចាំបាច់រាយការណ៍បន្តមកកាន់អាជ្ញាធរថ្នាក់លើ ដែល​ជារដ្ឋអំណាចមានសមត្ថកិច្ចក្នុងដៃ ​ដើម្បីទៅអន្តរាគន៍ ឬដោះស្រាយចំពោះបញ្ហានានារបស់​ប្រជាពលរដ្ឋ ​ដែលកំពុងកើតមាន ឬកំពុងជួបប្រទះ ។

ក្នុងពិធីនោះ បងប្អូនប្រជាពលរដ្ឋ បានទទួលជ្រាបកាន់តែច្បាស់ អំពីការពន្យល់ណែនាំរបស់អាជ្ញាធរ ប៉ុន្តែពួកគាត់បានលើកឡើងជាសំណើរសំណូមពរជាច្រើនទៅកាន់អាជ្ញាធរដើម្បីជួយដោះស្រាយ លើបញ្ហាដែលពួកគាត់កំពុងជួបប្រទះ មានដូចជាបញ្ហាផ្លូវ , បញ្ហាភ្លើង , គ្រឿងញៀន និងបញ្ហា​អសន្តិសុខនានា ដែលឧស្សាហ៍កើតមាន ។ ពិសេសពួកគាត់ស្នើរឱ្យលោកមេភូមិ បន្តយកចិត្ត​ទុកដាក់ និងនៅឱ្យគៀកកើយស្និទ្ធិស្នាលជាមួយពួកគាត់ឱ្យបានច្រើន ដើម្បីពួកគាត់ទទួល​បានភាពកក់ក្តៅ ងាយផ្តល់ព័ត៌មានផ្សេងៗ ។

ក្នុងឱកាសដដែល លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឡើងមានមតិទទួលយកសំណើរ​សំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ ដោយលោកក៏សុំការអភ័យទោស និងអាធ្យាស្រ័យ ចំពោះការចន្លោះប្រហោងតិចតួច ក្នុងការបម្រើបងប្អូន ។ លោកអភិបាលបានបញ្ជាក់ថា ការដកដាក់មេភូមិ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ , របស់រដ្ឋបាលរាជធានី ឬសមត្ថកិច្ច​របស់រដ្ឋបាលខណ្ឌឡើយ វាជាសមត្ថកិច្ចតែមួយគត់របស់ក្រុមប្រឹក្សាសង្កាត់ ដែលជា​មូលមតិជាឯកច្ឆន្ទ ​ដើម្បីជ្រើសតាំងតែប៉ុណ្ណោះ ។

លោកអភិបាលខណ្ឌ ​ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេស​គណះបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចាក់អង្រែលើ ​ឱ្យសហការគ្នា ចុះជាប់លាប់ជាប្រចាំ​នៅតំបន់ភូមិព្រែកតាគង់១ខាងលើ ​ដើម្បីបង្ការទប់ស្កាត់បទល្មើសកុំឱ្យកើតមាន ក្នុងគោលដៅ​ធានារក្សាបានសន្តិសុខសុវត្ថិភាពល្អជូនពលរដ្ឋនៅតំបន់នោះ ពិសេសត្រូវរងចាំទទួលព័ត៌មាន​ជាប្រចាំរាល់ពេលមានទុក្ខកង្វល់របស់ពលរដ្ឋ ​ដែលមានតម្រូវការចំបាច់ ឱ្យអាជ្ញាធរចុះទៅ​ធ្វើការដោះស្រាយជូនពួកគាត់ ពេលពួកគាត់ជួបបញ្ហា ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm