មនុស្សរាប់ពាន់នាក់«ក្រោកឈរគាំទ្រវិទ្យាសាស្រ្ត»នៅឯការប្រមូលផ្តុំគ្នាក្នុងក្រុងវ៉ាស៊ីនតោន និងញូវយ៉ក

2025/03/08 11:33:31 am        56

មនុស្សរាប់ពាន់នាក់ បានចេញប្រមូលផ្តុំគ្នា «ក្រោកឈរគាំទ្រវិទ្យាសាស្ត្រ» នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងទីក្រុងញូវយ៉ក ដោយតវ៉ាប្រឆាំងការកាត់បន្ថយនិងការបង្កកមូលនិធិ និងការបណ្តេញបុគ្គលិកនៅទូទាំងក្រសួងវិទ្យាសាស្ត្រ ធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ។

នៅក្នុងគំរូថ្មីៗ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីក្រុមប្រឹក្សានៃមូលនិធិខូចខាតដោយអាកាសធាតុដែលបានពិភាក្សាយ៉ាងលំបាករបស់អង្គការសហប្រជាជាតិ ក្នុងការជួយដល់ប្រទេសក្រីក្រ និងប្រទេសងាយរងគ្រោះ ដើម្បីទប់ទល់ទៅនឹងគ្រោះមហន្តរាយ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានបញ្ឈប់ការចូលរួមរបស់អ្នកវិទ្យាសាស្ត្រអាមេរិក ក្នុងការវាយតម្លៃអាកាសធាតុពិភពលោក ដោយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងផ្តល់មូលនិធិ ដើម្បីជួយប្រទេសនានាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ហើយក៏បានដកប្រទេសនេះចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ យោងតាមប្រភពពីសភា បានឱ្យដឹងថា រដ្ឋបាលមហាសាគរសាស្ត្រ និងបរិយាកាសជាតិ (NOAA) ជាទីភ្នាក់ងារផ្តល់ការព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមបណ្តេញបុគ្គលិកជាង៨០០នាក់ កាលពីថ្ងៃទី២៧ខែកុម្ភៈ។ ប្រភពបាននិយាយថា បុគ្គលិកនៅវិទ្យាស្ថានជាតិស្បៀងអាហារ និងកសិកម្ម ដែលគាំទ្រការស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្ម និងបច្ចេកវិទ្យា និងសេវាស្រាវជ្រាវសេដ្ឋកិច្ច ដែលបង្កើតរបាយការណ៍និងទិន្នន័យស្តីពីសេដ្ឋកិច្ចកសិកម្ម ក៏ត្រូវបានបណ្តេញចេញពីការងារផងដែរ។ បាតុករយ៉ាងហោចណាស់១.០០០នាក់ បានចេញតវ៉ានៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ សម្រាប់ការប្រមូលផ្តុំគ្នា «ក្រោកឈរគាំ្រវិទ្យាសាស្រ្ត» ដើម្បីបង្ហាញពីការប្រឆាំងទៅនឹងការកាត់បន្ថយការផ្តល់និងការបង្កកមូលនិធិធ្វើឡើងដោយរដ្ឋបាល លោក Trump ។ ក្រុមអ្នកតវ៉ាបានស្រែកពាក្យស្លោកប្រឆាំងប្រធានាធិបតី លោក Trump និងមហាសេដ្ឋី លោក Elon Musk ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយថវិការបស់លោក Trump តាមរយៈក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am