ភ្នំពេញ៖ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប »។
កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកា ជាស្រ្តីប្រមាណ១០០នាក់ ។







