សប្បុរសជនចាត់ទុកការបរិច្ចាកឈាមមានសារៈសំខាន់បំផុត ដើម្បីជួយសង្គ្រោះអ្នកត្រូវការឈាម

2025/03/08 02:57:02 pm        92

ភ្នំពេញ ÷ សប្បុរសជនដែលចូលរួមបរិច្ចាគឈាម ចាត់ទុកការបរិច្ចាកឈាមរបស់ពួកគាត់មានសារៈសំខាន់បំផុត ក្នុងការចូលរួមជួយ សង្គ្រោះដល់អ្នកដែលត្រូវការឈាម ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់លើការចូលរួមបរិច្ចាកឈាមជាបន្តបន្ទាប់ ជាពិសេសការជួយគៀងគរ បំផុសចលនាឲ្យយុវជន និងប្រជាពលរដ្ឋចូលរួមឱ្យបានកាន់តែច្រើនថែមទៀត។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម កម្ពុជា នៅថ្ងៃម្សិលមិញនេះបានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយព្រឹត្តិការណ៍នេះមានគោលបំណងចូលរួមចំណែកបំពេញតម្រូវការផ្គត់ផ្គង់ឈាម នៅតាម មន្ទីរពេទ្យនៃប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាក់ ស្តែងកម្មវិធីបរិច្ចាគឈាមនេះមានការចូលយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងមីក្រូ ហិរញ្ញវត្ថុ មន្រ្តី និងបុគ្គលិកធនាគារជាតិនៃកម្ពុជា និងបុគ្គលិកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រមាណជា ៥០០ នាក់។

ជុំវិញការបរិច្ចាគឈាមនេះ មន្រ្តីរាជការ និងបុគ្គលិកមកពីគ្រឹះធនាគារនិងហិរញ្ញវត្ថុនានា បានបង្ហាញនូវសកម្មភាពមនុស្សធម៌ ដ៏ប្រពៃ និងមានតម្លៃបំផុត ក្នុងការចូលរួមលើកស្ទួយការងារសង្គម ខណៈដែលសង្គមបច្ចុប្បន្នកំពុងមានតម្រូវការឈាម ដើម្បីជួយដល់ អ្នករងគ្រោះ និងងាយរងគ្រោះ។ មន្រ្តីរាជការ និងបុគ្គលិកទាំងនោះ បានប្តេជ្ញាចិត្តខ្ពស់ នឹងចូលរួមជាមួយសកម្មភាពបរិច្ចាកឈាម នេះជាបន្តបន្ទាប់ទៀត ព្រោះការបរិច្ចាកឈាមពិតជាមានសារៈសំខាន់បំផុត និងជាបច្ច័យដ៏ថ្លៃថ្លារ ដើម្បីជួយសង្គ្រោះជីវិតអ្នកដែលត្រូវ ការឈាម ពោលគឺយើងត្រូវចេះជួយគ្នា នៅគ្រាដែលត្រូវការ ដូចជាការបរិច្ឆាកឈាមនេះជាដើម។

 លោកស្រីវេជ្ជបណ្ឌិត ហេង សុខចម្រើន អនុប្រធាននៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រសួងសុខាភិបាល លើកឡើងថា ក្នុង រយៈពេលកន្លងមកក៏ដូចបច្ចុប្បន្ន ការចូលរួមផ្តល់ឈាមរបស់សប្បុរសជនគឺមានជាបន្តបន្ទាប់ តែទោះបីយ៉ាងណាការចូលរួមពី សប្បុរសជន មិនទាន់ឆ្លើយតបទៅនិងតម្រូវការនៅឡើយទេ ខណៈបច្ចុប្បន្នទើបទទួលបានជាង ២២ ភាគរយ នៃប្រជាជនសរុប ប៉ុណ្ណោះ សម្រាប់ពេលតម្រូវការឈាមក្នុងមួយថ្ងៃៗ ត្រូវការប្រមាណពី ៣០០ ទៅ ៣៨០ ប្លោកក្នុងមួយថ្ងៃ ដែលជាចំនួនមួយខ្ពស់ គួរសម ស្របពេលដែលវិស័យសុខាភិបាលនៅកម្ពុជាកំពុងមានការជឿនលឿន។

លោក Ong Ming Teck សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ក្នុងនោះជុំវិញវិស័យធនាគារ និងហិរញ្ញវត្ថុ បានកសាងឡើងតាមរយៈការបង្កើនទំនុកចិត្តពីសាធារណជន និងផ្អែកលើការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តចំពោះសង្គម និងសហគមន៍។ ទំនួលខុសត្រូវរបស់យើង ក្រៅពីការផ្តល់សេវា និងផលិតផលហិរញ្ញវត្ថុ គឺបានរួមបញ្ចូលនូវ ការបណ្តុះនូវស្មារតីសាមគ្គី ក្តីមេត្តា និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ជាក់ស្តែងគំនិតផ្តួចផ្តើមនៃការរៀបចំកម្មវិធីការបរិច្ចាគឈាម នេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់សុខភាព និងភាពធន់របស់ប្រទេសកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am