មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្សង់ទីន ពេលដែលព្យុះដ៏ខ្លាំងក្លាប្រែក្លាយផ្លូវទៅជាទន្លេនៅតាមទីក្រុងជាច្រើនក្នុងខេត្ត Buenos Aires ។
រូបភាពវីដេអូឃ្លីបពីយានដ្រូន ឃើញទំហំនៃការខូចខាតនៅទីក្រុងកំពង់ផែ Bahia Blanca ក្នុងនោះទឹកបានជន់លិចដល់ផ្ទះប្រជាពលរដ្ឋ និងជន់លិចរថយន្តនៅតាមដងផ្លូវ ។
ក្រុមអ្នកស្រុកបាននិយាយរៀបរាប់ពីពេលដែលទឹកជន់ហូរចូលផ្ទះរបស់ពួកគេ ដោយអ្នកស្រុកម្នាក់ និយាយថា គាត់បាត់បង់អ្វីៗទាំងអស់ ។
អ្នកស្រុកមួយរូបដែលពុំបានបញ្ចេញឈ្មោះ និយាយថា ទឹកបានឡើងមកដល់ទីនេះ គាត់បាត់បង់អ្វីៗគ្មានសល់ ។ ទូរទឹកកកបានអណ្តែត គ្រែបានលិច គាត់អាចយកចេញបានតែសត្វសុនខមួយក្បាលរបស់គាត់ប៉ុណ្ណោះ ប៉ុន្តែអ្វីៗបានរងការខូចខាត ។
ខណៈពេលនោះដែរ រដ្ឋបាលក្រុង Bahia Blanca បានចាត់ទុកស្ថានភាពទឹកជំនន់នេះថាធ្ងន់ធ្ងរ ដោយពួកគេមើលឃើញព្រែកជីក Maldonado និងខ្សែទឹក Naposta ហូរប្រៀបច្រាំង ជន់លិចតំបន់ជាច្រើននៅក្នុងទីក្រុងក្នុងជម្រៅជាង ៣សង់ទីម៉ែត្រ ៕