អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រថា សិទ្ធិនារី រងការវាយប្រហារ ហើយពួកយើងត្រូវតែតស៊ូ ។
នៅព្រឹត្តការណ៍របស់ UN រយៈពេល ១ថ្ងៃមុនទិវាសិទ្ធិនារីអន្តរជាតិនាថ្ងៃសៅរ៍នេះ លោក Guterres និយាយថា សតវត្សរ៍រើសឯងប្រឆាំងនារី កាន់តែធ្ងន់ធ្ងរខ្លាំងដោយសារការគំរាមកំហែងថ្មី ។
លោកនិយាយថា សម្ភារៈឌីជីថល តែងតែបំបិតមាត់ស្រ្តី ធ្វើឲ្យមានការលំអៀងកាន់តែខ្លាំង និងបញ្ឆេះការបៀតបៀនលើស្រ្តី ។ រាងកាយរបស់ស្ត្រីបានក្លាយជាសមរភូមិនយោបាយ ។
លោក Guterres ជំរុញឲ្យពិភពលោកតស៊ូ ដោយលោកបានធ្វើការសង្កត់ធ្ងន់ថា សមភាពយេនឌ័រមិនមែនគ្រាន់តែជាយុត្តិធម៌ប៉ុណ្ណោះទេ ។ ពួកយើងមិនអាចទទួលយកបានឡើយពិភពលោកជាទីដែលស្រ្តី និងក្មេងស្រីរស់នៅដោយការភ័យខ្លាច ជាទីដែលសុវត្ថិភាពរបស់ពួកគេ គឺជាអភ័យឯកសិទ្ធិជាជាងសិទ្ធិមិនអាចចរចាបាន ។
ដោយឡែក អ្នកស្រី Sima Bahous គឺជាប្រធានប្រតិបត្តិក្រុមស្រ្តី UNបាននិយាយបន្ទរសំដីលោក Guterres ថា ឆ្នាំនេះជាងឆ្នាំណាៗទាំងអស់ ការអំពាវនាវឲ្យមានសមភាពយេនឌ័រ ពុំដែលបន្ទាន់ជាងនេះនោះទេ ហើយការប្តេជ្ញាចិត្តរបស់ពួកយើងក៏ពុំធ្លាប់ដែលរង្គោះរង្គើរបែបនេះនោះដែរ ៕