លោក Randhir Jaiswal គឺជាអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា និយាយថា ប្រទេសរបស់លោក នឹងធ្វើការ ដើម្បីបង្កើនការចូលដល់ទីផ្សារ និងការកាត់បន្ថយរបាំងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ ។
លោក Randhir និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនឹងពង្រឹងដល់ការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំង ២ ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក Howard Lutnick បាននិយាយប្រាប់ទូរទស្សន៍ India Today កាលពីថ្ងៃសុក្រថា ឥណ្ឌាត្រូវការទិញផលិតផលការពារជាតិបន្ថែមទៀត និងបន្ទាបតម្លៃពន្ធរបស់ខ្លួនលើផលិតផលសហរដ្ឋអាមេរិក ដើម្បីឲ្យប្រទេសទាំង ២ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីធំបាន ។
សូមបញ្ជាក់ថា ក្រោយជំនួបរវាងលោក Trump និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ប្រទេសទាំង ២ បានយល់ព្រមដោះស្រាយជម្លោះពន្ធ និងធ្វើការលើផ្នែកដំបូងនៃកិច្ចព្រមព្រៀងនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥នេះ ដោយមានគោលដៅធ្វើពាណិជ្ជកម្មទ្វេភាគីតម្លៃ ៥០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ៕