ពលរដ្ឋអរគុណរដ្ឋបាលរាជធានីភ្នំពេញបានបង្កើតផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្ត និងបញ្ចូលវប្បធម៌ ប្រពៃណីខ្មែរ

2025/03/09 06:02:10 pm        138

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត បានអញ្ជើញមកកម្សាន្តតាមបណ្តោយផ្លូវថ្មើរជើង នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបង្កើតគម្រោងផ្លូវថ្មើរជើង មានបញ្ចូលនូវវប្បធម៌ ប្រពៃណី និងស្តង់ម្ហូបអាហារ នំ និងស្តង់លក់ផលិតផលសិប្បកម្មខ្មែរ។

​លោក ចន ប៊ុនវឌ្ឍន៍ ប្រធានការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មានថា ថ្ងៃនេះក្រុមសិល្បករ សិល្បការិនី បានមកចូលរួមសម្តែងនូវទម្រង់សិល្បៈផ្សេងៗ ដូចជា៖ ការប្រគុំតន្រី្តប្រពៃណី និងសម្តែងរបាំប្រពៃណី (របាំនេសាទ និងរបាំច្រូតស្រូវ) ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សកម្មភាពទាំងអស់នេះ ប្រារព្ធឡើងដើម្បីផ្សព្វផ្សាយពីទម្រង់សិល្បៈវប្បធម៌ និងលើកស្ទួយទំនៀមទម្លាប់ប្រពៃណីពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឲ្យកូនចៅយើងមកដល់ពេលនេះ។

ទន្ទឹមគ្នានោះដែរ លោក ថុន ថៃ និសិ្សតនៃសាកលវិទ្យាល័យភ្នំពេញ កញ្ញា លីន អាជីវករ និងលោក រ៉ាវីដ រស់នៅខេត្តពោធិ៍សាត់ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់មកកម្សាន្តនៅផ្លូវថ្មើរជើង ពិតជាមានអារម្មណ៍សប្បាយរីករាយ និងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តយ៉ាងច្រើន។ ជាពិសេសនៅពេលរដ្ឋបាលរាជធានីភ្នំពេញ បានបិទផ្លូវ ដែលធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ពិតជាល្អ ព្រមទាំងបង្កើតព្រឹតិ្តការណ៍កម្សាន្តតាមបែបវប្បធម៌ ប្រពៃណី បានចូលរួមបំផុសឡើងវិញនូវតម្លៃសិល្បៈ វប្បធម៌ ជូនប្រជាជន និងភ្ញៀវទេសចរបរទេស បានស្គាល់។

សូមបញ្ជាក់ផងដែរថា បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ សម្រាប់សប្តាហ៍នេះ ថ្ងៃទី០៨-០៩ ខែមីនា ឆ្នាំ២០២៥ មានការសម្ដែង របាំប្រពៃណី (របាំនេសាទ របាំច្រូតស្រូវ) របាំបុរាណ(របាំភួងនារី), រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត និងកំប្លែង នាយក្រឹមផងដែរ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm