​​ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះពិនិត្យ មជ្ឍមណ្ឌលដាំបន្លែ និងផ្លែឈើ ដែលបានចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្មខេត្ត

2025/03/09 06:21:23 pm        104

ព្រះសីហនុ ៖ អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុ បានដឹកនាំមន្ត្រីរាជការចម្រុះ និងមន្រ្ដីជំនាញ ចុះពិនិត្យមជ្ឍមណ្ឌលដាំបន្លែ និងផ្លែឈើ ហ័រ ណុង ហួយ អេកូឡូជិខល ឯ.ក ដែលមានកសិដ្ឋានស្ថិតនៅភូមិចាំស្រី ឃុំ-ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ សៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្ដគាំទ្រការចូលរួមចំណែកការដាំដុះ ចិញ្ចឹមសត្វក្នុងការលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យកាន់តែល្អប្រសើរ ។

​ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណ ចំពោះការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះទុនវិនិយោគលើការដំណាំបន្លែ ផ្លែឈើធម្មជាតិនៅក្នុងស្រុកកំពង់សីលា ហើយមជ្ឈមណ្ឌល ឬកសិដ្ឋាននេះ បានជួយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកំពង់សីលា និងបានរួមគ្នាផលិតផលកសិកម្មអ័រហ្គានិក (ធម្មជាតិគ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តព្រះសីហនុ និងបន្តធ្វើការចែកចាយទៅកាន់បណ្តាទីផ្សារនៅក្នុងរាជធានី ខេត្តខ្លះ ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសចូលរួមកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង។ 

ឯកឧត្តមបាន គាំទ្រឱ្យមជ្ឈមណ្ឌល ឬកសិដ្ឋាន បន្ដពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីកំណើនការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ហើយរដ្ឋបាលខេត្ត និងរង់ចាំជួយសម្របសម្រួលបញ្ហាប្រឈមនានានៅក្នុងកសិដ្ឋានគ្រប់ពេលវេលា និងជូនពរឱ្យកសិដ្ឋានដំណើរការដាំដុះបន្លែផ្លែឈើធម្មជាតិប្រកបដោយផ្លែផ្កាល្អបន្ថែមទៀតនៅពេលខាងមុខ ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង និងចូលរួមជាមួយគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។

អ្នកគ្រប់គ្រងមជ្ឈមណ្ឌល ឬកសិដ្ឋានដាំបន្លែ ផ្លែឈើ ហ័រ ណុង ហួយ អេកូឡូជីខល ឯ.ក បានឱ្យដឹងថា មជ្ឈមណ្ឌល ឬកសិដ្ឋានដាំបន្លែ ផ្លែឈើ ហ័រ ណុង ហួយ អេកូឡូជីខល ឯ.ក មានផ្ទៃដីជាង ៣ ហិកតា ដែលត្រូវបានដាំដុះចម្រុះ ដែលមានដូចជាបន្លែ ផ្លែឈើ ផ្លែទំពាំងបាយជូរ ម្ទេស ប៉េងប៉ោះ ខាត់ណាស្រួយ ផ្ទី កាឆាយ ដើមជន្លង់ ត្រសក់ និងស្រះចិញ្ចឹមត្រី ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។ មជ្ឈមណ្ឌលកសិដ្ឋាននេះ បានរៀបចំចាប់ផ្តើម កាលពីខែមករា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់ការដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី នេះ ជាការចាប់ផ្តើមសាកល្បងដាំដុះតែប៉ុណ្ណោះ ព្រោះនៅតំបន់នេះមានអំណោយផលល្អក្នុងការដាំដុះបន្លែ ផ្លែឈើធម្មជាតិ ដែលគ្មានជាតិគីមី ដែលចាយទុកវិនិយោគប្រមាណជាង ៣ លានដុល្លារអាមេរិក ។ 

ដោយឡែក ចំពោះដំណាំម្ទេស អាចប្រមូលផលជាបណ្តើរៗក្នុងមួយថ្ងៃចំនួន ២០០គីឡូក្រាម នៅខែមេសាខាងមុខ យើងអាចប្រមូលផលមានការកើនឡើងជិត ១.០០០ គីឡូក្រាម ហើយនេះជាការចាប់ផ្តើមសាកល្បងដោយទទួលបានជោគជ័យល្អ ខណៈកសិដ្ឋាន គ្រោងនឹងបន្តពង្រីកកសិដ្ឋានរបស់បន្ថែមទៀតនៅពេលខាងមុខ ហើយនឹងបន្ដបង្រៀនពីបច្ចេកទេសនៃការដាំដុះនេះជូនបងប្អូនអ្នកស្រុកកំពង់សីលានេះ ឱ្យចេះដឹងនូវបច្ចេកទេសទាំងនេះ ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm