កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបង្ហាញការដឹងគុណចំពោះតុលាការនៅទីក្រុងសេអ៊ូលសម្រាប់ការសម្រេចចិត្តកាលពីរយៈពេល ១ថ្ងៃមុន លុបចោលដីកាចាប់ខ្លួនលោកពាក់ព័ន្ធនឹងការចោទប្រកាន់លើការបះបោរ ។
លោក Yoon បានដើរចេញពីមន្ទីរឃុំឃាំងកាលពីថ្ងៃសៅរ៍ ហើយនិងបានស្វាគមន៍ក្រុមអ្នកគាំទ្រនៅខាងក្រៅ ។
នៅសេចក្តីប្រកាសការសម្រេចចិត្តកាលពីថ្ងៃសុក្រ តុលាការបានលើកពេលចោទប្រកាន់រូបលោក និងការសួរចម្លើយពីភាពស្របច្បាប់នៃដំណើរការស៊ើបអង្កេត ។
លោក Yoon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកសូមថ្លែងអំណរគុណតុលាការស្រុកណ្តាល សម្រាប់ភាពក្លាហាន និងការតាំងចិត្តរបស់ពួកគេក្នុងការកែតម្រូវភាពខុសច្បាប់ ។
លោក Yoon វ័យ ៦៤ឆ្នាំ នៅបន្តព្យួរការងាររបស់លោក ហើយការកាត់ទោសករណីចោទប្រកាន់ និងឧក្រិដ្ឋកម្មរបស់លោកនៅបន្ត ជុំវិញការប្រកាសច្បាស់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ៕