ទូរទស្សន៍ CTV News និងនគរបាលរាយការណ៍ថា មនុស្សយ៉ាងហោច ១២នាក់ បានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅរង្គកាលមួយកន្លែងស្ថិតក្នុងទីក្រុង Toronto ប្រទេសកាណាដា កាលពីយប់ថ្ងៃសុក្រ ហើយជនសង្ស័យ ៣នាក់ នៅបន្តរត់គេចខ្លួន ។
ពួកគេនិយាយថា គ្មានជនរងគ្រោះណាម្នាក់ មានរបួសគំរាមកំហែងដល់អាយុជីវិតនោះទេ ហើយមនុស្ស ៦នាក់ ក្នុងចំណោមអ្នករងរបួស រងរបួសដោយសារត្រូវគ្រាប់កាំភ្លើង ។ ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ មានអាយុចម្លោះពីជាង ២០ឆ្នាំ ដល់ជាង ៥០ឆ្នាំ ។
គ្មានការបញ្ជាក់ណាមួយត្រូវបានបញ្ចេញឲ្យដឹងនោះឡើយពាក់ព័ន្ធនឹងជនសង្ស័យ ៣នាក់ ជុំវិញឧបទ្ទេវហេតុដែលបានកើតឡើងនៅជិតមជ្ឈមណ្ឌលក្រុង Scarborough ស្ថិតក្នុងរដ្ឋធានីប្រទេសកាណាដាមួយនេះ ។
ក្រុមគ្រូពេទ្យទីក្រុង Toronto បាននិយាយប្រាប់សារព័ត៌មាន CP24 Media របស់កាណាដាថា ស្ថានភាពរបស់អ្នករងរបួសមានពីកម្រិតស្រាលទៅធ្ងន់ ៕