បាតុករអ៊ីស្រាអែលនាំគ្នាតវ៉ានៅទីក្រុងតែល អាវីវ ទាមទារឲ្យមានកិច្ចព្រមព្រៀងដោះដែលចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា

2025/03/09 07:30:18 pm        87

ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ បានជួបជុំគ្នាកាលពីថ្ងៃសៅរ៍ នៅមុខក្រសួងការពារជាតិអ៊ីស្រាអែល ស្ថិតក្នុងទីក្រុងតែលអាវីវ ដើម្បីជំរុញឲ្យរដ្ឋាភិបាលទទួលបានកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស់ ។

ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីនដែលបានចាប់ផ្តើមកាលពីខែមករា បានបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅ ដោយគ្មានកិច្ចព្រមព្រៀងចំពោះអ្វីនឹងកើតឡើងបន្ទាប់នោះទេ ។

ក្រុមហាម៉ាស់ និយាយថា ពួកគេប្តេជ្ញាចិត្តចំពោះបទឈប់បាញ់បានព្រមព្រៀងដំបូងដែលត្រូវបានកំណត់ឡើង ដើម្បីឆ្ពោះទៅរកដំណាក់កាលទី ២ ក្នុងនោះកិច្ចចរចាមានគោលដៅបញ្ចប់អចិន្រ្តៃយ៍សង្រ្គាមមួយនេះ ហើយពួកគេច្រានចោលគំនិតបន្តបណ្តោះអាសន្នបទឈប់បាញ់រយៈពេល ៤២ថ្ងៃ ។

ដោយឡែក អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរទាំងអស់ត្រូវតែប្រគល់មកវិញ ដើម្បីឲ្យការប្រយុទ្ធគ្នាបញ្ឈប់ និងសម្រាប់កិច្ចពិភាក្សាលើដំណាក់កាលទី ២ ចាប់ផ្តើម ។

ក្រុមមន្រ្តីអ៊ីស្រាអែល និយាយថា គណៈប្រតិភូនឹងទៅដល់ប្រទេសកាតា ដើម្បីពិភាក្សាលើវិធីសាស្រ្តបន្ធូរបន្ថយភាពតានតឹង និងធានាថា បិទឈប់បាញ់ បន្តចូលជាធរមាន ។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានបិទការចូលរបស់រថយន្តដឹងជំនួយទៅកាន់តំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ស្របពេលដែលភាពជាប់គាំងជុំវិញបទឈប់បាញ់បញ្ឈប់ការប្រយុទ្ធគ្នាអស់រយៈពេល ៦សប្តាហ៍កន្លងមកនេះ បានឡើងកម្តៅវិញ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm