យោធាចិន ប្តេជ្ញាបន្តឹង "ស្ថានភាពលំបាក" ជុំវិញកោះតៃវ៉ាន់ ប្រសិនបើគំនិតផ្ដាច់ខ្លួននៅតែរីកឡើង

2025/03/09 11:55:17 pm        70

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យោធាចិន បានប្ដេជ្ញានៅថ្ងៃអាទិត្យ (០៩ មីនា) នេះថា ខ្លួននឹងរឹតបន្តឹង "ស្ថានភាពលំបាក" ឱ្យកាន់តែខ្លាំងឡើងជុំវិញកោះតៃវ៉ាន់ ប្រសិនបើគំនិតផ្ដាច់ខ្លួននិយមនៅលើកោះនេះបន្តកើនឡើង ដោយព្រមានអ្នកគាំទ្រគំនិតទាំងនោះឱ្យដើរថយក្រោយចេញពី "មាត់ជ្រោះ" បើមិនដូច្នេះទេនឹងប្រឈមមុខនឹង "ទីបញ្ចប់" ដ៏គ្រោះថ្នាក់។

ទីក្រុងប៉េកាំង បានចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនដែលច្រានចោលការប្រើប្រាស់កម្លាំងយោធាដើម្បីនាំយកតំបន់នេះមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ចិន បានបង្កើនសម្ពាធលើអាជ្ញាធរកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងសមយុទ្ធយោធា និងការបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកជាញឹកញាប់នៅជុំវិញកោះ។

សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា អ្នកនាំពាក្យយោធាចិន លោក Wu Qian បានព្រមានថា "បើគំនិតផ្ដាច់ខ្លួននៃ 'ឯករាជ្យតៃវ៉ាន់' កាន់តែខ្លាំងឡើង នោះខ្សែចំណងដ៏លំបាកជុំវិញករបស់ពួកគេក៏កាន់តែតឹងដែរ ហើយដាវដែលព្យួរនៅលើជនផ្ដាច់ខ្លួនទាំងនោះនឹងកាន់តែមុតស្រួច"។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងក្នុងអំឡុងពេលជំនួបផ្នែកនយោបាយប្រចាំឆ្នាំ "ពីរវគ្គ" របស់ចិន ហើយក៏បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពីការដំឡើងថវិកាការពារជាតិរបស់ខ្លួនចំនួន ៧,២% ក្នុងឆ្នាំ២០២៥ នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm