របាយការណ៍៖ ការនាំចូលអាវុធរបស់អឺរ៉ុប កើនឡើងខ្ពស់ខ្លាំងក្នុងពេល ៤ឆ្នាំចុងក្រោយនេះ

2025/03/10 05:10:48 pm        117

របាយការណ៍ដែលចេញផ្សាយដោយក្រុមស្រាវជ្រាវអំពីជម្លោះឈានមុខគេ នៅថ្ងៃចន្ទ (១០ មីនា) នេះបានឱ្យដឹងថា ការនាំចូលសព្វាវុធរបស់អឺរ៉ុប បានកើនឡើងខ្ពស់ខ្លាំងចំនួន ១៥៥% ក្នុងពេល ៤ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ២០២០-២០២៤ ហើយអ៊ុយក្រែន បានក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់ពិភពលោក បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។

ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ថា SIPRI បង្ហាញថា សហរដ្ឋអាមេរិកបានបន្តគ្របដណ្តប់លើឆាកពិភពលោក ជាមួយនឹងក្រុមហ៊ុនអាមេរិកជាអ្នកនាំចេញអាវុធលំដាប់ពិភពលោកដល់ ៤៣% ក្នុងឆ្នាំ២០២០-២៤ ឡើងលើសពីតួលេខ ៣៥% ក្នុងឆ្នាំ២០១៥-២០១៩។

SIPRI និយាយថា អឺរ៉ុបទាំងមូលមានចំណែក ២៨% នៃការនាំចូលអាវុធសកលពីឆ្នាំ២០២០-២៤ ដោយកើនឡើងពីតួលេខ ១១% ចន្លោះឆ្នាំ២០១៥ និង ២០១៩។ អ៊ុយក្រែន តែឯកឯងប៉ុណ្ណោះ មានចំណែកដល់ទៅ ៨,៨% នៃការនាំចូលអាវុធពិភពលោកក្នុងទម្រង់ឆ្នាំ២០២០-២៤ ហើយតិចជាងពាក់កណ្តាលនៃការនាំចូលទាំងនោះគឺមកពីអាមេរិក។

ទិន្នន័យ SIPRI បង្ហាញថា អាមេរិកបានផ្គត់ផ្គង់ច្រើនជាង ៥០% នៃការនាំចូលអាវុធរបស់អឺរ៉ុប ចាប់ពីឆ្នាំ២០២០-២៤ ដោយមានចក្រភពអង់គ្លេស ហូឡង់ និងន័រវេស ក្នុងចំណោមអ្នកទិញលំដាប់កំពូល។ ចំណែកការនាំចេញអាវុធរបស់រុស្ស៊ីវិញបានធ្លាក់ចុះមកត្រឹម ៧,៨% នៃទីផ្សារពិភពលោកក្នុងឆ្នាំ២០២០-២៤ ធៀបនឹងតួលេខ ២១% ក្នុងពេល ៤ឆ្នាំមុននោះ ដែលជាលទ្ធផលនៃទណ្ឌកម្មអន្តរជាតិជុំវិញសង្រ្គាមអ៊ុយក្រែន និងកំណើនតម្រូវការអាវុធក្នុងស្រុក៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        38
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm