ដីព្រៃលិចទឹករបស់រដ្ឋជាច្រើនហិកតា ត្រូវបានអ្នកមានលុយមានអំណាច ទន្ទ្រានឈូឆាយយកធ្វើកម្មសិទ្ធ ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរ!

2021/11/25 07:05:48 am        693

កំពង់ធំ៖ បច្ចុប្បន្នគេសង្កេតឃើញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រ ចំណុច ខ្ទុំ១ដើម ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានបាត់បង់ដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករាន ទន្ទ្រាន និងចូលឈូសឆាយយកធ្វើជាកម្មសិទ្ធិ ឯដីព្រៃលិចទឹកមួយចំនួនទៀត ក៏មានការឃុបឃិតពីអាជ្ញាធរមួយចំនួនផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រយ៉ូវម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន ដែលចុះទៅយកព័ត៌មានផ្ទាល់ ឲ្យដឹងថា ដីព្រៃលិចទឹក ជាដីតំបន់៣ នៅចំណុច ខ្ទុំ១ដើម ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាដែនការពារដោយជំនាញជលផល ត្រូវបានជនខិលខូចយកត្រាក់ទ័រចំនួន ជាច្រើនគ្រឿងលួចចូលឈូសឆាយ ធ្វើសកម្មភាពតែមួយពព្រិចភ្នែកបាត់អស់ព្រៃលិចទឹក។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការឈូសឆាយដីព្រៃ លិចទឹករបស់រដ្ឋខាងលើនេះ គឺពួកគេធ្វើសកម្មភាព រហូតវាលអស់ទៅហើយ ទើបតែផ្អាកសកម្មភាពនៅខែកញ្ញា ឆ្នាំ២០២១នេះទេ ក្រោយពីបែកការណ៍ដល់ក្រុមអ្នកសារព័ត៌មាន។

បច្ចុប្បន្នដីព្រៃលិចទឹកនៅចំណុចនោះ ត្រូវបានគេឈូសឆាយអស់ជាច្រើនហិកតា ស្ថិតនៅចំណុចខាងលើនេះ ដោយមិនឃើញមានសមត្ថកិច្ច និងអាជ្ញាធរនៅតំបន់នោះធ្វើការទប់ស្កាត់ឬចាត់វិធាការនៅឡើយទេ។ ដីព្រៃលិចទឹកខាងលើនេះ គឺស្ថិតជាប់ និងព្រំប្រទល់ស្រុកកំពង់លែងខេត្តកំពង់ឆាំង ។

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ព្រៃលិចទឹកនៅចំណុចនេះមានរាប់ រយហិកតា ដែលពីមុនមានសមត្ថកិច្ចជលផលប្រចាំការ ការពារព្រៃលិចទឹករបស់រដ្ឋនៅតំបន់នោះ ទើបនៅសល់ យើងចាំបានថាកាលប៉ុន្មានឆ្នាំមុនសមត្ថកិច្ចចម្រុះក៏ធ្លាប់ចុះបង្ក្រាបចាប់យកត្រាក់ទ័រមួយចំនួនបញ្ជូនទៅតុលាការ និងបានធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលឈូសឆាយធ្វើស្រែលើដីនោះ និងទីតាំងមួយចំនួនផ្សេងទៀតស្ថិតនៅតំបន់ក្បែរនោះផងដែរ។

ប៉ុន្តែនៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រីជលផលមួយចំនួនភ្លេចភារកិច្ចរបស់ខ្លួន ក៏ស្រាប់តែមានគេចូលមកលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ នៅចំណុចខាងលើនេះបានយ៉ាងរលូន។ ដូចនេះប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញជលផល ជួយទប់ស្កាត់ និងបង្ក្រាបការពារព្រៃលិចទឹកដែលបច្ចុប្បន្ននៅសេសសល់បន្តិចបន្តួចនេះឲ្យបានគង់វង្ស ទុកសម្រាប់ជាជម្រកត្រីពងកូន ខ្លាចក្រែងបន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ហើយក្រោយមកក៏ស្រាប់តែដីនេះបានក្លាយទៅ ជាដីកម្មសិទ្ធិឯកជនរបស់បុគ្គលមានលុយមានអំណាចណាផ្សេង ដែលមិនមែនសម្បត្តិរបស់រដ្ឋទៅវិញ។

ទាក់ទងនឹងករណីនេះ លោក ជិន ស៊ីថា នាយខណ្ឌជលផលខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មានយើង  តាមទូរស័ព្ទឲ្យដឹងថា ដីនៅចំណុចនេះលោកបានចុះទៅមើលរួចហើយ គឺជាដីស្ថិតក្នុងតំបន់៣ពិតមែន តែមិនស្គាល់ម្ចាស់ ខ្ញុំបានកសាងសំណុំរឿងដាក់ពាក្យប្ដឹងទៅតុលាការរួចរាល់ហើយ។

ដោយឡែកអាជ្ញាធរប្រចាំការនៅនោះ និងមន្ត្រីជំនាញ ដែលបានចូលរួមពិនិត្យទីតាំងដីព្រៃ លិចទឹកខាងលើនេះ អ្នកសារព័ត៌មាន បានព្យាយាមទូរស័ព្ទទំនាក់ទំនង ដើម្បីសួរព័ត៌មាន ពីទំហំដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចនោះ ថាតើមានទំហំប៉ុន្មានហិកតា ហើយតើរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានគេលួចឈូសឆាយអស់ទំហំប៉ុន្មានហិកតា។ ប៉ុន្តែមិនអាចទាក់ទងតាមរយៈទូរស័ព្ទបានឡើយ៕ អត្ថបទ៖ លី សាងស៊ីន

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am