សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ រោងចក្រ ឬសហគ្រាសណា ដែលមានបុគ្គលិកបម្រើការចាប់ពីមួយរយនាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈការដែលមាននូវទារកដ្ឋាននេះនឹងផ្តល់ភាពងាយស្រួលដល់បុគ្គលិក និងជួយកាត់បន្ថយការចំណាយ និងការលំបាករបស់បងប្អូនដែលជាកម្មការិនី។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនាថ្ងៃនេះគឺជាលើកដំបូងបំផុតនៅកម្ពុជា ហើយទៅពេលអនាគតតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងកសាងនូវទារកដ្ឋាននេះជាបន្តបន្ទាប់ទៀត នៅគ្រប់រោងចក្រសហគ្រាសទាំងអស់ ដើម្បីធ្វើយ៉ាងណាជួយសម្រាលទុក្ខលំបាករបស់បងប្អូន។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទារកដ្ឋាន រោងចក្រកាត់ដេរម៉ាវ៉ល នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលឲ្យបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតចំពោះការងារទារកដ្ឋាន និងថែទាំសុខភាពដល់ទារក និងម្តាយរបស់ពួកគេនៅតាមរោងចក្រសហគ្រាសនានា។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រ កាត់ដេរម៉ាវ៉ល ដែលបានធ្វើនូវទារកដ្ឋានជូនដល់បងប្អូនកម្មករ កម្មការិនីនាពេលនេះផងដែរ ខណៈមាននូវ ទារកដ្ឋាននេះគឺបានជួយសន្សំថវិកាជូនដល់បងប្អូនកម្មករនិយោជិតជាងមួយពាន់ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗនោះ៕អត្ថបទបាន ចក់








