ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងត្រួតពិនិត្យការងារតាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក។
ជាមួយនឹងការចុះសួរ សុខទុក្ខនោះដែរ ឯកឧត្តម ឧត្តមនាវីឯកទៀ សុខា ក៏បានពាំនាំនូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាមផងដែរ៕








