សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ម៉ាវ៉ល ហ្កាមិន ដែលផ្តោតលើការងារកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡា

2025/03/10 06:25:32 pm        105

នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជា​មួយ​កម្មការីនី​​ជា​ម្តាយ ​ជា​អាណា​ព្យាបាល​ដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន។

សម្ដេចធិបតីមានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុង​ចំណោម​១០ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចុះតាំ​ពី​ដើមអាណត្តិ តាមរយៈក្រសួង​ការងារ​ដែល​ជា​សេនា​ធិការ​ដឹកនាំរៀបចំ។ ទារកដ្ឋាន​នេះ​សម្រាប់កា​រមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែល​មាន​អាយុចាប់ពី ៣ខែ រហូតដល់​អាយុ ​៣ឆ្នាំ ដែលជួយ​សម្រួល​ដល់ប​ង​ប្អូន​កម្មករ​និយោជិត​ក្នុង​រោង​​ច​ក្រ​អាច​យក​កូនៗ​ម​ក​ផ្ញើ​ក្នុង​ទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួ​ល​បាន​​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​សម្រាប់​ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែម​ពីនេះ ទារកដ្ឋាននេះ ត្រូវ​បាន​រៀប​ចំ​បង្កើត​ឡើង​សម្រាប់ជាកន្លែង​ដែល​ផ្តល់​សេវា​ថែ​ទាំ​កុមារ​តូចៗ ជាកូនរបស់បងប្អូន​កម្មករ​និយោជិត​​ជា​ស្ត្រីនៅ​ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់​ឡើង ដោយមានសុខភាព​ល្អ​។

បន្ទាប់ពីជួបសំណេះសំណាល ជាមួយកម្មការីនីដែលជាម្តាយ ជាអាណាព្យាបាល​ដែល​ផ្ញើ​កូន​ក្នុង​ទារកដ្ឋាន​ និងសម្ភោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន រួចមក សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​អញ្ជើញទស្សនា ខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ម៉ាវ៉ល ហ្កាមិន ដែលផ្តោតលើកា​រ​ងារកា​ត់​ដេរសម្លៀកបំពាក់ និងខោអាវកីឡា និងបានផ្តល់ការងារដល់កម្មករ និយោជិត ចំនួន​ជិត​២​ម៉ឺននាក់៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm