ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយទៅកាន់អ្នកគាំទ្រនៅក្នុងការប្រមូលផ្តុំដ៏ធំមួយកាលពីថ្ងៃអាទិត្យថា ការសន្ទនានិងការគោរព សម្រេចបាននូវការផ្អាកកាដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក តែងតែកើតមានមុនគេ។

លោកស្រី Sheinbaum បាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់ដែលបានមកប្រមូលផ្តុំគ្នានៅទីលាន Zocalo ជានិមិត្តរូបនៃទីក្រុង Mexico City សម្រាប់ព្រឹត្តិការណ៍មួយក្នុងគោលបំណងលើកកម្ពស់មោទនភាពជាតិ បានបញ្ជាក់ពីការរួមចំណែកផ្នែកសេដ្ឋកិច្ចដែលម៉ិកស៊ិកនិងប្រជាជនរបស់ខ្លួន ធ្វើចំពោះសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបាននិយាយថា ប្រទេសម៉ិកស៊ិក និងកាណាដា ពុំបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីទប់ស្កាត់លំហូរនៃសារធាតុញៀនហ្វង់តានីលអាភៀន ចូលទៅក្នុងសហរដ្ឋអាមេរិក បានដំឡើងពន្ធលើប្រទេសទាំងពីរ២៥% កាលពីថ្ងៃទី៤ ខែមីនា។

នៅក្នុងវិធីសាស្រ្តត្រជាក់ លោកស្រី Sheinbaum បាននិយាយថា លោកស្រី នឹងរង់ចាំដើម្បីប្រកាសវិធានការប្រឆាំងសហរដ្ឋអាមេរិក រួមទាំងការដំឡើងពន្ធសងសឹក រហូតដល់មានព្រឹត្តិការណ៍ថ្ងៃអាទិត្យ ម្សិលមិញនេះ។
ទោះជាយ៉ាងណា រយៈពេលពីរថ្ងៃក្រោយមក លោក Trump បាននិយាយថា ម៉ិកស៊ិកនឹងពុំត្រូវបានតម្រូវឱ្យបង់ពន្ធដែលបានដំឡើងលើទំនិញណាមួយដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) រហូតដល់ថ្ងៃទី២ ខែមេសា ដែលផ្តើមចេញពី «ការគោរព»របស់លោកស្រី Sheinbaum បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។