រដ្ឋមន្ត្រីការបរទេសនៃប្រទេសស៊ីរី ទួរគី ហ្ស៊កដានី អ៊ីរ៉ាក់ និងលីបង់ កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេបានព្រមព្រៀងបង្កើនការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី។

រដ្ឋមន្ត្រីទាំងអស់ បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់នៅក្នុងរដ្ឋធានី Amman របស់ប្រទេសហ្ស៊កដានី។

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ប្រទេសចំនួនប្រាំ បានសម្រេចបង្កើតយន្តការប្រយុទ្ធ និងស៊ើបការណ៍រួមមួយ ដើម្បីទប់ទល់ការងើបឡើងវិញរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់។
ប្រភពមួយបាននិយាយថា របៀបវារៈសម្រាប់កិច្ចពិភាក្សា រួមមានកិច្ចសហប្រតិបត្តិការសន្តិសុខ ការប្រឆាំងភេរវកម្ម និងវិធានការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ក្នុងការបន្ថែមលើបញ្ហាក្នុងតំបន់ជាច្រើនទៀត។ ចាប់តាំងពីការបណ្តេញចេញអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ ២០២៤ រដ្ឋាភិបាលលោកខាងលិច និងមជ្ឈិមបូព៌ា បានព្រមានអំពីការលេចចេញជាថ្មីនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។