ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំរុញអាជីវកម្មទេសចរណ៍ ផ្តល់សេវា​មានគុណភាព

2025/03/10 06:58:46 pm        133

នៅថ្ងៃទី១០ ខែមីនានេះ ក្រសួងទេសចរណ៍ និងអង្គការ Swiss Contact បានសហការបើកវគ្គ​បណ្តុះ​បណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ចកម្ពុជាហូកា លើផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រយៈពេល ១ សប្តាហ៍នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍តាមខេត្តរាជធានីគោលដៅ ផ្តល់សេវាជូនភ្ញៀវប្រកបដោយគុណភាព កក់ក្តៅ និងភាពទាកទាញ។

លោក ជួប រតនា ប្រធាននាយករដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងប្រធានលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ថ្លែងថា នៅថ្ងៃនេះ ក្រសួងទេសចរណ៍ បានសហការចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ចកម្ពុជា ហូកា ដែលមានសិក្ខាកាមភាគច្រើនជាមន្ត្រីមន្ទីរទេសចរណ៍ និងតំណាងប្រតិបត្តិករទេសចរណ៍ តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ មកពីតាមបណ្តារាជធានីខេត្តគោលគម្រោងហូកាចំនួន៧ ហើយតាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងជំរុញបង្កើនធនធានមនុស្សជំរុញការអភិវឌ្ឍមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្តល់សេវាកម្មឲ្យមានគុណភាព សុវត្ថិភាព និងភាពកក់ក្តៅ។

បណ្តាសិក្ខាកាម និងប្រតិបត្តិករទេសចរណ៍មកពីតាមរាជធានីខេត្ត ថ្លែងថា វគ្គបណ្តុះបណ្តាលជំនាញវាយតម្លៃនេះ គឺពិតជាមានសារសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍ ការផ្តល់សេវាកម្មក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ឲ្យស្របតាមស្តង់ដាគុណវុឌ្ឍជាតិ និងបង្កើនភាពទាក់ទាញភ្ញៀវចូលមកទទួលសេវាកម្មម្តងហើយ ចូលមកទទួលសេវាម្តងទៀត។

លោក Subus Subedi ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការSwiss Contact ថ្លែងថា វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ច ហូកានេះ ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញSDP ដំណាក់កាលទី៣ ឆ្នាំ២០២៤ ឆ្នាំ២០២៨ ហើយមានគោលដៅផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជូនយុវជន ឲ្យបាន១២៥៤០នាក់ និងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃឲ្យបាន៨៩០នាក់ នៅតាមខេត្តគោលដៅចំនួន១២ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនៈគិរី ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និងខេត្តកោះកុង៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        164
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm