ក្រុមគ្រួសារអ៊ីស្រាអែល បោះជំរំតង់ក្បែរទីបញ្ជាការយោធា ទាមទារឲ្យដោះលែងចំណាប់ថ្នូរទាំងអស់

2025/03/10 07:07:38 pm        97

គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានភ្ញាក់ឡើងនៅក្នុងតង់ នៅច្រកទ្វារមូលដ្ឋានយោធា Hakirya ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា ខណៈពួកគេសម្លឹងរកការបង្កើនសម្ពាធលើរដ្ឋាភិបាល ដើម្បីធានាបានការវិលត្រឡប់នៃឈ្លើយសឹកដែលនៅសល់ទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។

ក្រុមបាតុករ បានចំណាយពេលមួយយប់នៅខាងក្រៅមូលដ្ឋាន ដែលជាទីតាំងទីបញ្ជាការកណ្តាលកងទ័ពអ៊ីស្រាអែល ព្រមទាំងក្រសួងការពារជាតិ នៅមុនថ្ងៃនៃការតវ៉ាដែលបានគ្រោងទុក។ លោក Ayala Metzger ដែលឪពុកក្មេករបស់លោកអាយុ៨០ឆ្នាំ ឈ្មោះ Yoram Metzger ត្រូវបានសម្លាប់ ខណៈជាឈ្លើយសឹកនៅតំបន់ហ្កាហ្សា បាននិយាយថា ក្រុមអ្នកតវ៉ាកំពុងអំពាវនាវឱ្យបញ្ចប់សង្រ្គាមនិងការវិលត្រឡប់ដោយសុវត្ថិភាពនៃអ្នកទាំងអស់ដែលនៅតែជាប់ឃុំជាចំណាប់ថ្នូរ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ នៅល្ងាចថ្ងៃអាទិត្យ មុនពេលកិច្ចចរចាបទឈប់បាញ់ចុងក្រោយនៅក្នុងប្រទេសកាតា នៅថ្ងៃចន្ទ ទី១០ ខែមីនានេះ ។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានចុះហត្ថលេខា ដែលនិយាយថា ពួកគេកំពុងត្រៀមសម្រាប់ដំណាក់កាលបន្ទាប់នៃការចរចាបទឈប់បាញ់ ខណៈអ្នកសម្របសម្រួល បានជំរុញឱ្យមានការចរចាដើម្បីបន្ថែមពេលបទឈប់បាញ់រយៈពេល៤២ថ្ងៃដ៏ផុយស្រួយដែលបានចាប់ផ្តើមនៅក្នុងខែមករា។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស បាននិយាយថា ខ្លួនកំពុងពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដោយផ្តោតលើការដោះលែងជនជាតិអ៊ីស្រាអែល-អាមេរិក ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធនៅតំបន់តំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm