បេក្ខភាព ៨​ក្រុម​ត្រៀម​ប្រកួត​ជើងឯក​លី​គ​ទី​២ កម្ពុជា​នា​ចុង​សប្ដាហ៍​នេះ​

2021/11/25 10:02:49 am        157

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​កម្ពុជាលី​គ​ទី​២ ឆ្នាំ​២០២១ នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ថ្ងៃទី​២៧ ខែវិច្ឆិកា​ចុង​សប្ដាហ៍​នេះហើយ ដោយមាន​បេក្ខភាព ៨​ក្រុម​ចូលរួមដើម្បី​ឆ្ពោះទៅ​ដណ្ដើម​ជើងឯក និង​ប្រជែង​កៅអី​លី​គ​កំពូល​កម្ពុជានា​រដូវ​កាល​ឆ្នាំ​២០២២។​

​បេក្ខភាព ៨​ក្រុមដែល​ត្រៀម​ប្រកួត​ជើងឯក​លី​គ​ទី​២ រដូវ​កាល​ថ្មី​នេះរួមមាន​ក្លិប​បាល់ទាត់​ឬ​ទ្ធី​សែន, សាលា​កីឡាបាល់ទាត់​ជាតិ, ក្រុម​កោះកុង​អេ​ហ្វ​ស៊ី, ក្រុម ISI ដង្កោ​សែន​ជ័យ, ក្រុមយុវជន U21 នៃ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ, ​ក្លិប​បាល់ទាត់​ខេត្តសៀមរាប, ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ។​ ​យោងតាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាលី​គ​ទី​២ ឆ្នាំនេះគ្រោង​ដំណើរការ​ប្រកួត​រយៈពេល ២៩​ថ្ងៃចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិការហូតដល់​ថ្ង​ស​ទី​២៥ ខែធ្នូ​ខាងមុខ ដោយ​ប្រើ​ប្រព័ន្ធ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​តែ ១​ជុំ​ប៉ុណ្ណោះដើម្បី​កំណត់​ក្រុម​ជើងឯក មានន័យថា ក្រុម​នីមួយៗត្រូវ​ឆ្លងកាត់ ៧​ប្រកួត ខណៈ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេនឹង​គ្រង​ជើងឯក​តែម្ដង។​ ​គួរ​ដឹងថា ក្រុម​ជើងឯក​លី​គ​ទី​២ ឆ្នាំ​២០២១ នេះនឹង​ទទួលបាន​កៅអី​ចូលរួម​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២ ជំនួស​កៅអី​ក្រុម​សូល​ទី​ឡូ​អង្គរដែល​ត្រូវបាន​កាត់ចេញ បន្ទាប់ពី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាងក្នុង​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ដែល​ទើប​បញ្ចប់​កាលពី​ថ្មីៗ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am