ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានបង្ហាញផែនការសកម្មភាពមួយ ដើម្បីពង្រឹងឧស្សាហកម្មរថយន្តដែលកំពុងជួបការលំបាករបស់ប្លុកនេះ។ ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុប កំពុងប្រឈមការធ្លាក់ចុះតម្រូវការក្នុងស្រុក និងកើនឡើងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។

កម្មវិធីនេះ នឹងរួមមានទាំងមូលនិធិដែលមានតម្លៃ១,៨ពាន់លានអឺរ៉ូ ឬប្រហែល១,៩ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការទទួលបានវត្ថុធាតុដើមអាគុយ។ សំណើមួយទៀត នឹងធ្វើឱ្យបទប្បញ្ញត្តិនៃការបំភាយឧស្ម័នសម្រាប់រថយន្តថ្មី កាន់តែមានភាពបត់បែន។

ក្រុមហ៊ុនផលិតរថយន្ត នឹងត្រូវបានអនុញ្ញាតឱ្យបំពេញគោលដៅនៃការបំភាយឧស្ម័នការបូនិក(CO2) ដោយធ្វើការជាមធ្យមក្នុងអំឡុងពេល៣ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុនប្រឈមការផាកពិន័យ ប្រសិនបើពួកគេមិនបានកំណត់ច្បាស់លាស់គោលដៅប្រចាំឆ្នាំ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថាលោកស្រី មានបំណងគាំទ្រ «ឧស្សាហកម្មរថយន្តប្រកបដោយនិរន្តរភាព ការប្រកួតប្រជែង និងនវានុវត្តន៍»។ ការធ្លាក់ចុះរថយន្តនៅអឺរ៉ុប បានបង្ខំឱ្យក្រុមហ៊ុន Volkswagen ជាក្រុមហ៊ុនយក្សរបស់ប្រទេសអាល្លឺម៉ង់ កាត់បន្ថយសមត្ថភាពផលិត។
លទ្ធភាពនៃការដំឡើងពន្ធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គឺជាបញ្ហាមួយផ្សេងទៀត ដែលកំពុងផ្អាកលើឧស្សាហកម្មនេះ។