ក្នុងមួយឆ្នាំកម្ពុជាត្រូវការឈាមជាង១៨ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមបន្ទាន់

2025/03/10 09:07:52 pm        220

មជ្ឈមណ្ឌលផ្ដល់ឈាម នៃក្រសួងសុខាភិបាលបានឲ្យដឹងថា តម្រូវការឈាមក្នុងប្រទេស​កម្ពុជា​ គឺមានតម្រូវការក្នុងរង្វង់១ភាគរយ នៃចំនួនប្រជាជន​សរុប​នៅទូទាំងប្រទេស។ ជាក់ស្ដែង​ប្រទេស​កម្ពុជា​មាន​តម្រូវការឈាមក្នុងមួយឆ្នាំប្រមាណជាង១៨ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះ​ជីវិតមនុស្ស​ពេលដែលត្រូវការឈាមបន្ទាន់។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅក្នុងឱកាសនៃការទទួលឈាមពីអ្នកបរិច្ចាកឈាម នៃបុគ្គលិកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលបានស្ម័គ្រចិត្តបរិច្ចាកឈាមចំនួន ៧០នាក់ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន បើគិតពីចំនួន​ប្រជាជនធៀបជាមួយនឹងតម្រូវការឈាម គឺកម្ពុជាត្រូវការ​ឈាមចំនួន ១៨ម៉ឺនកំប្លោក ក្នុងមួយឆ្នាំ ។ នៅជាមួយគ្នានោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់ឈាមទៅអ្នកជំងឺបានជាង ១៧ម៉ឺនកំប្លោកហើយ ក្នុង១ឆ្នាំ ដែលស្មើនឹង ៩០% នៃតម្រូវការសរុប ។ ហើយចំនួនឈាមដែលមជ្ឈ​មណ្ឌលជាតិ​ទទួលបានទាំងនោះ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត មើក សាមាន បញ្ជាក់ថា គឺទទួលបានមកពីអ្នកស្ម័គ្រចិត្តផ្តល់​ឈាមចំនួន ២៣% និងទទួលពីការផ្តល់ឈាមតាមរយៈ​ការប្តូរចំនួន ៧៧%។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា៖ «ជាទូទៅតម្រូវការឈាមក្នុងប្រទេសកម្ពុជា​ផ្ដោត​សំខាន់ និងចម្បងជាងគេគឺទៅលើស្រ្ដីឆ្លងទន្លេប្រកបដោយគ្រោះថ្នាក់ អ្នកគ្រោះថ្នាក់​ចរា​ចរណ៍ អ្នកជំងឺវះកាត់ និងការត្រៀមមុនការវះកាត់តាមបច្ចេកវិទ្យាទំនើប ជាពិសេសតម្រូវការ​ឈាម​បន្ទាន់មុនការវះកាត់ដូចជាជំងឺក្រពះ ពោះវៀន ជំងឺខ្សោយតម្រង់នោម និងជំងឺ​សង្គ្រោះបន្ទាន់ដទៃទៀតដូចជាការវះកាត់ខួរក្បាល និងបេះដូងជាដើម»។​

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានអះអាងដែរថា ការផ្ដល់ឈាមដោយស្ម័គ្រ​ចិត្ដ​នៅ​ក្នុងប្រទេសកម្ពុជាំគឺមានប្រមាណតែ២៣ភាគរយតែប៉ុណ្ណោះ ដូច្នេះហើយទើបតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឲ្យបានច្រើនបន្ថែមទៀត។

ចំណែកលោក ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប និងជានាយកស្នាក់ការកណ្ដាល ដែលបានដឹកនាំក្រុមបុគ្គលិកផ្ដល់ឈាមនៅថ្ងៃនេះបានលើកឡើងថា នេះជាលើកដំបូងដែលបុគ្គលិកក្រុមហ៊ុនបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ ហើយលោកសង្ឃឹមថា លោកនឹងធ្វើការអំពាវនាវឲ្យបុគ្គលិកផ្សេងទៀតដើមចូលរួមបរិច្ចាកឈាមលើកទី២ និងលើកបន្តបន្ទាប់ទៀតនាពេលខាងមុខ។

លោកបានបន្តទៀតថា ការរៀបចំកម្មវិធីបរិច្ចាគឈាមនេះគឺ​ក្នុងគោលដៅ​ជួយ​ដល់ប្រជាជនកម្ពុជាដែលមានការខ្វះខាតឈាមដូចជាការជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬការ​វះកាត់​ផ្សេងៗដែលត្រូវការឈាមដើម្បីចូលរួមចំណែកដល់មន្ទីរពេទ្យនានាដែលត្រូវ​ការ​ឈាម សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសចង់ជំរុញលើកទឹកចិត្ដដល់អ្នកចូល​រួម​បរិច្ចាគ​ឈាមឱ្យបានច្រើន ដើម្បីយកទៅផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

យោងតាមអ្នកជំនាញ ការបរិច្ចាគឈាម គឺមិនមានគ្រោះថ្នាក់អ្វី​ទាំងអស់ ហើយមនុស្សគ្រប់រូបដែលមានសុខភាពល្អ និងស្ថិត​នៅ​ចន្លោះអាយុអាចបូបឈាមចេញបាន អាចស្ម័គ្រចិត្តបរិច្ចាក​ឈាមបានមួយឆ្នាំ ៣ដង ចំ ពោះស្រ្តី និង៤ដង ចំពោះបុរស ដែលនឹងធ្វើឲ្យចរន្តឈាមនៅក្នុងខ្លួនមនុស្សអាចសង្គ្រោះបាន និងមានសុវត្ថិភាពបំផុត ថែមទាំងបានជួយសុខភាពខ្លួនឯងផង រួមទាំងជួយជីវិតអ្នកដទៃផង ហើយទាំងនេះ គឺជាមូលហេតុ​ដែល​​នាំ​ឲ្យគេបង្កើតជាពាក្យស្លោកមួយទៀតថា «ខ្ញុំផ្តល់ឈាម​ថ្ងៃនេះ សុវត្ថិភាពឈាមសម្រាប់យើងទាំងអស់គ្នា»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm