អ៊ីស្រាអែល ផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ហ្កាហ្សា មុនកិច្ចពិភាក្សាបទឈប់បាញ់ថ្មី

2025/03/10 09:17:36 pm        88

អ៊ីស្រាអែល បានបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការផ្គត់ផ្គង់អគ្គិសនីរបស់ដែនដីហ្កាហ្សា នៅថ្ងៃអាទិត្យ (០៩ មីនា) ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ ទោះបីជាខ្លួនបានរៀបចំសម្រាប់កិច្ចពិភាក្សាថ្មីអំពីអនាគតនៃបទឈប់បាញ់ហ្កាហ្សា ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះក៏ដោយ។

ការសម្រេចចិត្តរបស់អ៊ីស្រាអែល កើតឡើងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីខ្លួនក៏បានរារាំងការផ្គត់ផ្គង់ជំនួយទាំងអស់ទៅកាន់ទឹកដីហ្កាហ្សា ដែលជាជំហានមួយរំឮកដល់ថ្ងៃដំបូងនៃសង្រ្គាម នៅពេលអ៊ីស្រាអែល ប្រកាស "ការឡោមព័ទ្ធ" លើដែនដីប៉ាឡេស្ទីនមួយនេះ។

គួររម្លឹកថា ប៉ុន្មានថ្ងៃបន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែល បានកាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់តំបន់ហ្កាហ្សា ហើយបានស្ដារឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២៤។ ខ្សែថាមពលតែមួយគត់រវាងអ៊ីស្រាអែល និងហ្កាហ្សា ជាបណ្ដាញផ្គត់ផ្គង់រោងចក្រចម្រោះទឹកស្អាត ហើយហ្កាហ្សា ភាគច្រើនពឹងផ្អែកលើបន្ទះស្រូបពន្លឺព្រះអាទិត្យ និងម៉ាស៊ីនភ្លើងដែលប្រើឥន្ធនៈ ដើម្បីផលិតអគ្គិសនី។ ពេលនេះ ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ កំពុងរស់នៅក្នុងតង់នៅទូទាំងដែនដីហ៊ុមព័ទ្ធ ជាមួយនឹងសីតុណ្ហភាពពេលយប់ទាបខ្លាំង។

ក្រុមហាម៉ាស បានអំពាវនាវម្តងហើយម្តងទៀតឱ្យចាប់ផ្តើមការចរចាជាបន្ទាន់លើដំណាក់កាលទី២ នៃបទឈប់បាញ់ ដែលសម្របសម្រួលដោយអាមេរិក កាតា និងអេហ្ស៊ីប ក្នុងបំណងបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។ អ៊ីស្រាអែលនិយាយថា ខ្លួនពេញចិត្តក្នុងការបន្តដំណាក់កាលទី១ រហូតដល់ពាក់កណ្តាលខែមេសា ហើយការបញ្ឈប់ជំនួយដល់តំបន់ហ្កាហ្សា ដោយសារតែភាពជាប់គាំងលើរឿងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm