គណៈប្រតិភូមកពីស្ថានទូតអាល្លឺម៉ង់ និងកាណាដាប្រមាណ៤០រូប ធ្វើ​ទស្សនកិច្ច​ព្រលាន​យន្តហោះអ​ន្តរជាតិតេជោ

2025/03/10 10:27:39 pm        531

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូមកពីស្ថានទូតអាល្លឺម៉ង់ និង​គណៈ​ប្រតិភូ​ស្ថាន​ទូត​កាណាដា រួមមានមកពីតំណាងហុងកុង ចិន និងប្រទេសផ្សេងៗទៀតចំនួនប្រមាណ ៤០​នាក់​ បាន​អញ្ជើញ​ទស្សន​កិច្ច​ដើ​ម្បីពិ​និត្យ​វឌ្ឍនភាព​នៃ​ដំណើរ​ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​តេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។

នៅក្រោយចប់ដំណើរទស្សនកិច្ចនេះ ឯកឧត្តម Stepan MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានមានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា នេះគឺជាលើកទី១ ដែលបានធ្វើដំណើរទស្សនកិច្ច​នៅ​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ ​និងយល់ឃើញថា ទំនើប និងថ្មី ហើយពិតជាមានភាពអស្ចារ្យណាស់នៅកម្ពុជា។ ឯកឧត្តម បាន​បន្តថា អាគាររបស់ព្រលាននេះ មានលក្ខណៈអស្ចារ្យ ហើយអ្វី​ដែល​ឯកឧត្តម​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺការរួមបញ្ចូលរចនាបថ និងវប្បធម៌របស់ខ្មែរ ដែលគឺជាចំណុចដ៏ល្អមួយ។ បើ​មើល​ពី​ទំហំ​នៃអាកាសយានដ្ឋាននេះ អាចមើលឃើញទៀត ថា នេះគឺជាការ​វិនិយោគ​សម្រាប់​ពេល​អនាគត ជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូច​ជា​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាច្រើនមកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ។ នេះការ​បញ្ជាក់​របស់​ឯកឧត្តម​ទូត​អាល្លឺម៉ង់​។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានទទួលស្គាល់ទៀតថា ប្រទេសកម្ពុជា​គឺ​មាន​សក្តានុពល​ច្រើន​ណាស់​។ ក្នុងនាមជាដៃគូដ៏ល្អជាមួយកម្ពុជា ឯកឧត្តម បានបញ្ជាក់ថា ក៏មាន​កាតព្វកិច្ច​ក្នុង​ការ​នាំ​ប្រតិភូ​ធុរកិច្ចមកកាន់កម្ពុជាផងដែរនាពេលខាងមុខ ខណៈឯកឧត្តមក៏ទទួលដំណឹងថា នឹង​មាន​ប្រតិ​ភូធុរកិច្ចចំនួន៤ មកពីប្រទេសអាល្លឺម៉ង់ នឹងមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​លម្អិតទេថា មកពីវិស័យអ្វីខ្លះ ដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ ទោះ​ជា​យ៉ាងណា ឯកឧត្តម បានសន្យាថា នឹងខិតខំនិយាយ​ជាមួយ​ក្រុម​ហ៊ុន​អាកាសច​រណ៍​អាល្លឺម៉ង់​មក​វិនិយោគនៅកម្ពុជា ដើម្បីពង្រីកជើងហោះហើរត្រង់។

តាមការលើក​ឡើងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា ចំពោះកិច្ចការងារក្នុងវិស័យអាកាសចរណ៍នេះ CAIC នឹងបន្តការងារជាមួយទូតអាល្លីម៉ង់ និងគ្រប់ទូតទាំងអស់នៅកម្ពុជា ដើម្បីពង្រឹង និង​បន្ថែម​ជើង​ហោះ​ហើរ​ឲ្យកាន់តែច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា ទី១.ប្រទេសដែលមិនទាន់មាន គឺ​ស្នើ​សុំ​ឲ្យ​មានការហោះហើរ ទី២.ចំពោះប្រទេសដែលមានជើងហោះហើរ នឹងស្នើសុំ​បន្ថែម​ទៀត​ក្នុង​ការ​ហោះហើរ និងទី៣.នឹងស្នើសុំឲ្យជួយនាំភ្ញៀវទេសចរណ៍ពីប្រទេសទាំងអស់ ឲ្យមក​កម្ពុជា​កាន់​​​តែ​ច្រើន ហើយកិច្ចការនេះ គឺនឹងធ្វើជាមួយបណ្តាគ្រប់ស្ថានទូតទាំងអស់នៅកម្ពុជា។

គិត​មក​ដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការ​សាង​សង់​ប្រមាណ​ជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ព្រលាន​យន្ត​ហោះ​ថ្មី​នេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែល​អាចធ្វើ​ឲ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និង​អាច​ទទួល​អ្នក​ដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm