ប្រធាន​សហព័ន្ធ​វាយ​កូនឃ្លី​លើ​តុ​ចុះ​សួរ​សុខ​ទុក្ខ និង​ឧបត្ថម្ភ​ក្រុម​ជម្រើស​ជាតិ​បិទ​ខ្ទប់​ហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

2021/11/25 10:27:47 am        115

​វាយ​កូនឃ្លី​លើ​តុ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡា​វាយកូនឃ្លីលើតុ​កាលពីថ្ងៃ​ទី​២៤ ខែវិច្ឆិកា​បាន​ដឹក​នាំ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ចុះ​សួរ​សុខ​ទុក្ខ និង​ឧបត្ថម្ភ​ថវិកាក៏ដូចជា​សម្ភារៈ​មួយចំនួនដល់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ដែល​កំពុង​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​សម្ដែង​ការ​អរគុណចំពោះ​ការលះបង់ និង​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​-​កីឡាការិនីដែល​បាន​ខិតខំ​ហ្វឹកហាត់ ទោះបី​ត្រូវ​អនុវត្តតាម​គន្លង​ថ្មីនៃ​សម័យ​កូ​វីដជាមួយ​ការហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់​ក៏ដោយ។ ឯកឧត្តម​បាន​លើកទឹកចិត្ត និង​ជំរុញក្រុម​ជម្រើសជាតិ​ទាំងអស់បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា និង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេសដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ឆ្លៀតឱកាសនៃ​ការចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​នោះដែរ ក្នុងនាម​ថ្នាក់ដឹកនាំសហព័ន្ធ ឯកឧត្តម​ក៏បាន​ផ្ដល់នូវ​ការឧបត្ថម្ភ​ប្រចាំខែ​នូវ​ថវិកា​ចំនួន ៤០០​ដុល្លារ​ក្នុង​ម្នាក់ ទឹកបរិសុទ្ធ ៥០០​កេស អាហារ​បំប៉ន សម្លៀកបំពាក់ និង​សម្ភារ​ហ្វឹកហាត់ រួមជាមួយ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនធំ​ផងដែរ សម្រាប់​ផ្ដល់ជូន​ក្រុមការងារ​គ្រូ និង​កីឡាករ​-​កីឡាការិនីជម្រើសជាតិ​ប្រើប្រាស់​ប្រចាំខែ អំឡុងពេល​បិទ​ខ្ទប់​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​បន្ទាប់ពី​ការសួរសុខទុក្ខ និង​ឧបត្ថម្ភដល់​កីឡាករ​-​កីឡាការិនី ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ក៏បាន​ធ្វើការ​ប្រជុំ​ចង្អៀត​មួយ ដើម្បី​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​មហាសន្និបាត​បញ្ច​ប់​អា​ណ្តិ​ទី​៦ និង​បន្ដ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        60
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        104
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm