ក្រុមពាក់ព័ន្ធទាំងអស់»នៃក្រុមសកម្មប្រយុទ្ធឃើដ ត្រូវជំរុញឲ្យទម្លាក់អាវុធ នាពេលឆាប់ៗនេះ

2025/03/10 10:40:13 pm        55

សម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃអាទិត្យថា៖«ក្រុមពាក់ព័ន្ធទាំងអស់»នៃក្រុមសកម្មប្រយុទ្ធឃើដ ( PKK) ត្រូវតែទម្លាក់អាវុធ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាប្រវត្តិសាស្ត្រជាមួយទីក្រុងអង់ការ៉ា។

លោក Abdullah Ocalan ដែលជាមេដឹកនាំជាប់ពន្ធនាគារនៃគណបក្សពលករឃើដឬ PKK កាលពីខែមុន បានអំពាវនាវឲ្យក្រុមរបស់ខ្លួនរំសាយចោល និងបញ្ចប់ការតស៊ូប្រដាប់អាវុធជាង ៤ទសវត្សរ៍ ប្រឆាំងនឹងប្រទេសទួរគី។

ប៉ុន្តែទីក្រុងអង់ការ៉ាក៏ចង់ឲ្យយុទ្ធជន PKK ដែលនៅគ្រប់ទីកន្លែង ទម្លាក់អាវុធទាំងអស់ ជាពិសេសនៅក្នុងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលភាគច្រើន ត្រូវបានបង្កើតឡើងដោយអង្គភាពការពារប្រជាជនឃើដ ឬ YPG ។

ថ្នាក់ដឹកនាំរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានស្វាគមន៍ចំពោះការអំពាវនាវរបស់លោក Ocalan កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឲ្យរំសាយក្រុមនេះចោល ប៉ុន្តែបាននិយាយថា មិនមែនអនុវត្តចំពោះកងកម្លាំងរបស់ខ្លួនទេ។

លោក Devlet Bahceli ប្រធានគណបក្សជាតិនិយម MHP បាននិយាយថា៖«អង្គការភេរវកម្ម PKK និងក្រុមពាក់ព័ន្ធ ត្រូវតែទម្លាក់អាវុធរបស់ពួកគេ ជាបន្ទាន់ និងដោយគ្មានបុរេលក្ខខណ្ឌ»។

លោក Bahceli ត្រូវបានគេចាត់ទុកថា ជាអ្នកឧបត្ថម្ភសំខាន់នៃកិច្ចចរចារវាងក្រុងអង់ការ៉ា និងក្រុមសកម្មប្រយុទ្ធ PKK បន្ទាប់ពីលោកបានផ្តល់នូវកាយវិការសន្តិភាពដ៏គួរឲ្យភ្ញាក់ផ្អើល ប្រសិនបើលោក Ocalan បដិសេធអំពើហិង្សានោះ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm