ប្រធានគណៈកម្មការ AU ជំរុញឲ្យបញ្ចប់អរិភាព នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជាបន្ទាន់

2025/03/10 10:43:20 pm        52

ប្រធានគណៈកម្មការសហភាពអាហ្វ្រិក (AU)លោក Moussa Faki Mahamat បានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ចំពោះអរិភាព នៅក្នុងប្រទេសស៊ូដង់ខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ ប្រធានប្លុកអាហ្រ្វិក បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ជុំវិញភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងតំបន់ Nasir ក្នុងរដ្ឋ Upper Nile របស់ស៊ូដង់ខាងត្បូង។ ការប៉ះទង្គិចគ្នារួមមានការវាយប្រហារដ៍សាហាវលើឧទ្ធម្ភាគចក្ររបស់អង្គការសហប្រជាជាតិ និងអំពើហិង្សានៅក្នុងតំបន់ផ្សេងទៀតដែលទាំងអស់នេះ «បង្កការគំរាមកំហែងដល់ដំណើរការសន្តិភាព»។

ខណៈដែលជំរុញឲ្យអាជ្ញាធរ ចាប់អ្នកទទួលខុសត្រូវ ឲ្យទទួលខុសត្រូវទាំងស្រុង ប្រធានគណៈកម្មាការនេះ បានអំពាវនាវឲ្យមានការអត់ធ្មត់ជាទីបំផុត ពីគ្រប់ភាគី បញ្ឈប់ជាបន្ទាន់ចំពោះអរិភាព ការប្រកាន់ខ្ជាប់នូវដំណរការរៀបចំបទឈប់បាញ់ និងការចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិ។

លោកបាននិយាយថា បច្ចុប្បន្ននេះ សហភាពអាហ្វ្រិក (AU) កំពុងពិគ្រោះជាមួយអាជ្ញាធរស៊ូដង់ខាងត្បូង អាជ្ញាធរអន្តររដ្ឋាភិបាលនៃប្លុកអាហ្វ្រិកខាងកើត ស្តីពីការអភិវឌ្ឍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយវិបត្តិនេះ។

ប្រធានគណៈកម្មការនេះ បានបញ្ជាក់ឡើងវិញនូវការអំពាវនាវដ៏យូររបស់ AU ដល់ភាគីស៊ូដង់ខាងត្បូង ឲ្យអនុវត្តយ៉ាងពេញលេញនូវការស្តារកិច្ចព្រមព្រៀងឡើងវិញ ស្តីពីដំណោះស្រាយនៃជម្លោះ នៅស៊ូដង់ខាងត្បូង។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm