អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ភាពវឹកវររបស់លោក Trump ជាការផ្ដល់អំណោយដល់លោក ស៊ី

2025/03/10 03:46:07 pm        65

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បាននិយាយថា ការប្រព្រឹត្តិមិនល្អរបស់រដ្ឋបាលលោក Donald Trump ចំពោះសម្ព័ន្ធមិត្តផ្សេងៗ និងស្ថាប័នសកល កំពុងជួយផ្តល់ «ឱកាស» ឲ្យប្រធានាធិបតីចិន ដោយលោកបានបន្ថែមថា ទីក្រុងកង់បេរ៉ាចាំបាច់ត្រូវព្យាយាមអនុវត្តគោលនយោបាយការពារជាតិឯករាជ្យបន្ថែមទៀត ខណៈដែលទីក្រុងវ៉ាស៊ីនតោន កាន់តែបង្ហាញភាពមិនគួរឲ្យទុកចិត្តបានខ្លាំងឡើងៗ។

លោក Turnbull ដែលបានដឹកនាំប្រទេសអូស្ត្រាលីពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ បាននិយាយថា ពិភពលោកកំពុងមើលឃើញនូវជំនាន់ «ដ៏រឹងត្អឹង» មួយកាន់តែខ្លាំងឡើងៗរបស់លោក Trump នៅក្នុងអាណត្តិទី២ នេះ ហើយថា អាកប្បកិរិយារបស់លោក នឹងត្រូវបានចាត់ទុកថា ជាការផ្ដល់ «អត្ថប្រយោជន៍» ដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) សម្រាប់ទំនាក់ទំនងអន្តរជាតិ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ក្នុងទីក្រុងស៊ីដនី នាថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ លោក Turnbull បានប្រាប់ថា៖ «លោកប្រធានាធិបតី ស៊ី ច្បាស់ណាស់នឹងធ្វើអ្វីផ្ទុយពីលោក Trump។ ក្នុងស្ថានភាពដែល Trump បង្កភាពច្របូកច្របល់ លោក ស៊ី នឹងបង្ហាញភាពនឹងនរ។ ក្នុងស្ថានភាពដែលលោក Trump មិនគោរព និងបំពាន លោក ស៊ី នឹងផ្ដល់ការគោរព។ ក្នុងស្ថានភាពដែលលោក Trump មានភាពរេចុះឡើង លោក ស៊ី នឹងមានភាពនឹងធឹង»។

តាមរយៈវិធីសាស្រ្តនោះ លោក Turnbull បានពន្យល់បន្ថែមថា នឹងមានប្រទេសមួយចំនួន ដែលប្រៀបធៀបចិន ជាមួយនឹងវិធានការរបស់លោក Trump ហើយនឹង «ចាត់ទុកថា ប្រទេសចិនជាដៃគូដ៏គួរឲ្យទាក់ទាញជាង»។

ដោយបង្ហោះលើកម្មវិធីបណ្ដាញសង្គម TruthSocial របស់លោក ពោលគឺភ្លាមៗបន្ទាប់ពីកិច្ចសម្ភាសន៍នោះ លោក Trump បានលើកឡើងថា លោក Turnbull «មិនដែលបានដឹងពីអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសចិននោះទេ ហើយលោកក៏មិនមានសមត្ថភាពយល់បានដែរ»៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am