ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគ.ជ.ស.ស. ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូននាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះពូលូវ៉ៃ លេខ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕










