របាយការណ៍៖ ការពឹងផ្អែករបស់អឺរ៉ុបលើអាវុធអាមេរិក បានកើនឡើង ៥ឆ្នាំចុងក្រោយ ខណៈអ៊ុយក្រែននាំចូលច្រើនបំផុត

2025/03/10 11:03:35 pm        74


បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ បណ្តាប្រទេសសមាជិករបស់អង្គការណាតូ (NATO) ក្នុងទ្វីបអឺរ៉ុប បាននាំចូលអាវុធច្រើនជាង ២ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលជាង ៦០ភាគរយជាការទិញសព្វាវុធរបស់សហរដ្ឋអាមេរិក។

ការរកឃើញដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) កើតមានឡើងស្របជាមួយនឹងការប្រកាសរបស់សហភាពអឺរ៉ុប (EU) ដែលថា ពួកគេមានបំណងពង្រឹងសមត្ថភាពការពាររបស់ទ្វីប ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។

ហើយបើតាមរបាយការណ៍នោះ បានបង្ហាញថា ក្នុងអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ អ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់ពិភពលោក។ សហរដ្ឋអាមេរិកបានពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាប្រទេសនាំចេញអាវុធធំជាងគេរបស់ពិភពលោក ដែលស្មើនឹង ៤៣ភាគរយនៃការនាំចេញសកល ដោយនាំមុខឆ្ងាយលើប្រទេសនាំចេញធំទី២ គឺប្រទេសបារាំងដែលមានចំនួន ៩,៦ភាគរយ។

ក្នុងរយៈពេលដូចគ្នានោះ ការនាំចូលអាវុធដោយសមាជិកណាតូអង្គការណាតូ នៅអឺរ៉ុប បានកើនឡើង ១០៥ភាគរយ បើធៀបនឹងរយៈពេល ៥ឆ្នាំមុននេះ។ លោក Mathew George ប្រធានកម្មវិធីផ្ទេរសព្វាវុធរបស់ស្ថាប័ន SIPRI បានប្រាប់ថា កម្រិតនោះឆ្លុះបញ្ចាំងពី «ការបំពាក់អាវុធឡើងវិញដែលកំពុងកើតឡើងក្នុងចំណោមរដ្ឋនានា នៅទ្វីបអឺរ៉ុប ដែលជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសរុស្ស៊ី»។

សហរដ្ឋអាមេរិកបានផ្ដត់ផ្គង់ចំនួន ៦៤ភាគរយ ដោយកើនឡើងពីកម្រិត ៥២ភាគរយ ក្នុងរយៈពេលពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៩។ អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក Pieter Wezeman បាននិយាយថា «ដោយរុស្ស៊ីដែលកាន់តែមានភាពគឃ្លើនខ្លាំងឡើងៗ ហើយទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកស្ថិតក្រោមភាពតានតឹង អំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតី Trump រដ្ឋអង្គការណាតូ នៅអឺរ៉ុប បានចាត់វិធានការ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនាំចូលអាវុធ និងដើម្បីពង្រឹងឧស្សាហកម្មអាវុធអឺរ៉ុប»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm