ប្រទេសអូស្រ្តាលី និងUNDP ប្តេជ្ញាអមដំណើរជាមួយកម្ពុជាជានិច្ច ក្នុងការបោសសម្អាតមីនឲ្យអស់ពីកម្ពុជា

2021/11/25 05:44:00 pm        336

បាត់ដំបង៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថាUNDP បានប្តេជ្ញាចិត្តអមដំណើរជាមួយកម្ពុជាជានិច្ច ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ខណៈកម្ពុជាមានគម្រោងថានឹងបោសសម្អាតឲ្យអស់នូវសំណល់ជាតិផ្ទុះនេះ ក្នុងឆ្នាំ២០២៥ខាងមុខ ដោយនឹងប្រើប្រាស់ថវិកាប្រមាណជាង ៣០០លានដុល្លារអាមេរិកទៀត។

ថ្លែងប្រាប់ទូរទស្សន៍BTV ក្នុងដំណើរ ចុះត្រួតពិនិត្យលទ្ធផលបោសសម្អាតមីន និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីដីដែលរំដោះចេញពីគ្រាប់មីន នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក Andreas Zurbrugg តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំនៅកម្ពុជា បានលើកឡើងដូចៗគ្នាថា រដ្ឋាភិបាលអូស្រ្តាលី និងUNDP នឹងមិនបោះបង់គម្រោងរបស់ខ្លួនចោលនោះទេ ក្នុងការសហការជួយដល់ប្រទេសកម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ថ្លែងប្រាប់ទូរស្សន៍ BTV ក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១៨០លានដុល្លារ និងបណ្តាប្រទេសជាមិត្តបានជួយជាង ២០០លានដុល្លារហើយ ក្នុងការបោសមសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបានរំដោះដីចេញពីគ្រាប់មីន និងយុទ្ធភ័ណ្ឌទាំងនេះបានជាង ២២ម៉ឺនហិកតានៅ ទូទាំងប្រទេស ខណៈដីដែលនៅសល់គ្រប់មីន និងសំណល់ជាតិផ្ទុះជាង ២០ម៉ឺនហិកតាទៀត កំពុងបន្តរំដោះដោយក្រុមប្រតិបត្តិករCMAC និងមានការជួយជ្រោមជ្រែងពីប្រទេសម្ចាស់ជំនួយផងដែរ។

បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMACបានឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្នប្រទេសកម្ពុជាមានគ្រប់មីន និងសំណល់ជាតិផ្ទុះរាប់ពាន់គីឡូម៉ែត្រក្រឡាទៀត ហើយក្រុមប្រតិបត្តិករCMAC បានសហការគ្នា ជាមួយអង្គការ និងប្រទេសម្ចាស់ជំនួយជាច្រើនទៀតកំពុងធ្វើការបោសសម្អាតដោយនឹងធ្វើយ៉ាងណាឲ្យអស់នូវគ្រាប់ទាំងនេះចេញពីផ្ទៃដីកម្ពុជា នៅក្នុងឆ្នាំ២០២៥ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាល។ បើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ថវិកាដែលនឹងត្រូវចំណាយសម្រាប់បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់នេះ គឺប្រហែលជា ៣០០លានដុល្លារអាមេរិកទៀត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm